ផ្លូវការ! កីឡាករ Man UTD រូបនេះប្រកាសចាកចេញពីក្លិបហើយក្រោយរួមរស់ជាមួយគ្នា ៩ឆ្នាំ

//s9.kh1.co/39/390542a9c2bafe33f26368a9935ac6b8a1742b10.jpg
កីទ្បា

 ២៨-ឧសភា-២០២៤ ៩ព្រឹក · ៣ ខែមុន

កីឡាករ Man UTD រូបនេះប្រកាសចាកចេញពីក្លិបហើយក្រោយរួមរស់ជាមួយគ្នា ៩ឆ្នាំ

អង់គ្លេស៖ ខ្សែប្រយុទ្ធ Anthony Martial បានបញ្ជាក់ជាផ្លូវការ ថា ដំណើររបស់គេជាមួយ Manchester United នឹងត្រូវបានបញ្ចប់ហើយនៅពេលដែលកុងត្រារបស់គេដល់សុពលភាពត្រឹមថ្ងៃទី១ ខែមិថុនា ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=364,q=100/7d/7d22939a0ee943e6c083641c6361c550a5e4aa85.png

ជាការពិតណាស់ កីឡាករសញ្ជាតិបារាំងខាងលើ បានមកដល់កីឡដ្ឋាន Old Trafford កាលពីឆ្នាំ ២០១៥ ពី Monaco ក្នុងតម្លៃ ៣៦លានផោន ក្នុងនោះគេបានបង្ហាញខ្លួនសរុប ៣១៧ប្រកួត រកបាន ៩០គ្រាប់ និង បានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់មួយចំនួនផងដែរដូចជា FA CUP ២ដង EFL CUP EUROPA LEAGUE និង FA Community Shield។

https://s9.kh1.co/__image/w=640,h=400,q=100/b9/b90e13f14688754569b75e5979f35c412de7e316.png

ទាក់ទងនឹងការប្រកាសចាកចេញរបស់ Martial រូបគេបាននិយាយថា៖

បន្ទាប់ពីចំណាយរយៈពេលប្រាំបួនឆ្នាំដ៏អស្ចារ្យជាមួយ Man UTD ពេលវេលាបានមកដល់សម្រាប់ខ្ញុំក្នុងការបើកទំព័រថ្មីមួយនៅក្នុងអាជីព។ ចាប់តាំងពីខ្ញុំមកដល់ក្នុងឆ្នាំ ២០១៥ ខ្ញុំមានកិត្តិយសដ៏ធំធេងក្នុងការពាក់អាវមួយនេះ ហើយ លេងនៅចំពោះមុខអ្នកគាំទ្រ ដែលជាអ្នកគាំទ្រដ៏ល្អបំផុតនៅក្នុងពិភពលោក។ អ្នកនឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត៕

កីឡាករ Anthony Martial
https://s9.kh1.co/__image/w=650,h=488,q=100/4d/4dd7502eea2f6b429ea4b97d3dbbedb177ae7156.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T