កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ មានគណនី X មួយបានបង្ហោះ ចោទប្រកាន់ទៅលើសមាជិកក្រុម NCT ២រូបថាបានគេងជាមួយអ្នកគាំទ្រខ្លួន ដោយសំអាងលើរូបភាពភស្ដុតាង។ នៅក្នុងនោះ Haechan និង Johnny ត្រូវបានចោទប្រកាន់ថាបានគេងជាមួយនារីជនជាតិជប៉ុនបីនាក់ ដែលនារីពីរនាក់ត្រូវបានគេដឹងថាជាអ្នកគាំទ្រសមាជិកផ្សេងទៀតនៅក្នុងក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរឿងរ៉ាវនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយវាបានចាប់ផ្តើមនៅពេលដែលម្ចាស់គណនី X ឈ្មោះថា @kira_ceo_main បានបង្ហោះរូបថតជាច្រើនសន្លឹក។

យោងតាមប្រភពបានឲ្យដឹងទៀតថា ម្ចាស់គណនីនេះ គឺជាអ្នកធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តពេលរាត្រីរបស់ជប៉ុនដ៏ល្បីល្បាញ ដែលគេតែងតែជួយទាក់ទងក្មេងស្រីៗឲ្យចូលធ្វើការក្នុងបារ ព្រមទាំងទាក់ទងជាមួយអតិថិជនលំដាប់ VIP ទៀតផង។
គេបានបង្ហោះសារ ថែមទាំងដាក់ឈ្មោះសមាជិក NCT ដោយផ្ទាល់ថា Johnny និង Haechan នៅក្នុង tweet ដោយអះអាងថា តារា Kpop ទាំង២រូបនេះ លេងផ្លូវ៥ ជាមួយក្មេងស្រី៣នាក់។ ពួកគេក៏បានអះអាងថា ក្មេងស្រីទាំងនោះធ្វើការក្នុងឧស្សាហកម្មកម្សាន្តពេលរាត្រីជាពិធីការិនីខារ៉ាអូខេ ប៉ុន្ដែការបង្ហោះនោះ ត្រូវបានលុបចេញភ្លាមៗ។

អ្វីដែលគេចាប់អារម្មណ៍ទៀតនោះ គឺរូបភាពភស្ដុតាងដែលគេបង្ហោះ មានដូចជា ពួកនារីៗបានថតរូបកាតសោរបន្ទប់ ដែលបន្ទប់សណ្ធាគារនោះ គឺជាកន្លែងដែល Heechan ទើបតែធ្វើការ Live Stream កំឡុងពេលគេចោទប្រកាន់នោះដែរ។

មិនតែប៉ុណ្ណោះទេ គេបានប្រទះឃើញ៥នាក់នេះ ដែលមាន Johnny និង Haechan និង នារីៗ៣រូបទៀត ឈរនៅមុខសណ្ធាគារ។ ហើយថែមទាំងមានរូបភាព ដប កែវស្រា បារី ហើយដូចជាកញ្ចប់ថ្នាំផងដែរ លើសពីនោះ ក៏មានរូបការសន្ទនារបស់នារីម្នាក់ក្នុងចំណោម៣នាក់នោះ និយាយគ្នាជាមួយ Johnny ទៀតផង ដែលថា ពួកគេផឹកជាមួយគ្នាពិតជាសប្បាយខ្លាំងណាស់។

យ៉ាងណាមិញ បើទោះបីជារឿងរ៉ាវនេះ កំពុងផ្ទុះយ៉ាងណាក៏ដោយ ក៏មិនទាន់មានភាគីខាងណាមួយ ចេញមកបញ្ជាក់ឬបកស្រាយអ្វីឡើយ។ រីឯអ្នកគាំទ្រមួយចំនួនក៏បាននិយាយការពារដែរថា បើទោះបីជារឿងពិត ក៏មិនខុសអ្វីដែរ ឲ្យតែមិនប្រព្រិត្តិអំពើខុសច្បាប់ទៅវាបានហើយ៕
ប្រភព៖ Koreaboo






