ទោះស្រឡាញ់ឆ្មាប៉ុណ្ណាក៏ដោយ គួរធ្វើតាមវិធីទាំងនេះភ្លាម បើសិនជាអ្នកត្រូវឆ្មាខាំ

//s9.kh1.co/b3/b32146544089d02ba0aba0cb2accef7d162c8e6c.png
យល់ដឹង

 ០៧-មិថុនា-២០២៤ ១០ព្រឹក · ៦ ខែមុន

វិធីសាស្ត្របង្ការការឆ្លងមេរោគ នៅពេលដែលអ្នកត្រូវសត្វឆ្មាខាំ មិនត្រូវបង្អង់យូរ ត្រូវប្រញាប់ធ្វើតាមក្បួន។

យល់ដឹង៖ ជាការពិតណាស់ សត្វឆ្មា គឺជាសត្វចិញ្ចឹមដែលគួរឲ្យស្រឡាញ់ មនុស្សភាគច្រើនតែងតែចូលចិត្តចិញ្ចឹមវាដើម្បីចាប់សត្វកណ្ដុរ ឬទុកដើម្បីកំដរ។ ដោយឡែក បើទោះបីជាឆ្មាអ្នកស្លូតយ៉ាងណាក៏ដោយ ក៏វាអាចនឹងខាំអ្នកដោយចៃដន្យ ​ឬខ្វាចអ្នកផងដែរ ហើយសត្វឆ្មាជាសត្វដែលមានពិស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=564,h=564,q=100/95/95dc745e645be00362946d305b07aa4ad00dffc9.jpg

ពិសេសនៅពេលដែលវាខាំ ពិសវានឹងជ្រាបចូលក្នុងខ្លួនអ្នកភ្លាមៗ បើសិនជាអ្នកមិនបានព្យាបាលឲ្យទាន់ពេលវេលា  មេរោគនឹងជ្រាបចូលពេញសារពាង្គកាយយ៉ាងឆាប់រហ័ស។ លើសពីនោះ ប្រសិនបើសត្វឆ្មារបស់អ្នកកំពុងមានផ្ទុកជម្ងឺផងនោះ ក្នុងរយៈពេល២៤ម៉ោងទៅ៤៨ម៉ោង អ្នកអាចនឹងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត។

https://s9.kh1.co/__image/w=564,h=564,q=100/78/7813722081b3199d624b5ca38ccc1b5ea23ab96c.jpg

ដូចនេះ វិធីសាស្ត្រដែលអ្នកគួរអនុវត្តភ្លាមៗ នៅពេលដែលសត្វឆ្មាខាំ ដើម្បីចៀសផុតពីការឆ្លងជម្ងឺផ្សេងៗ៖

១.​  អ្នកត្រូវលាងកន្លែងរបួសនោះ ជាមួយនឹងសាប៊ូកញ្ចាត់មេរោគឲ្យស្អាត ឲ្យបាន៥នាទី ហាមអេះកន្លែងរបួសជាដាច់ខាត ដើម្បីកុំឲ្យហើម និងឡើងកន្ទួល។

២. ទុករបួសឲ្យស្ងួតបន្ទាប់ពីលាងរួច ហើយរុំបង់បិទរបួស។

https://s9.kh1.co/__image/w=564,h=846,q=100/5b/5be51c56ea4d16bf4cddc8a94516b17759825c73.jpg

៣. បន្ទាប់ពីអនុវត្តវិធីទាំងពីរខាងលើរួចហើយ អ្នកត្រូវទៅពេទ្យ ដើម្បីពិនិត្យរបួស​ និងទទួលការចាក់ថ្នាំវ៉ាក់សាំង ក៏ដូចជាថ្នាំលេប។

គួរបញ្ជាក់ផងដែរថា បើទោះបីជាឆ្មាចិញ្ចឹមរបស់អ្នក ត្រូវបានចាក់វ៉ាក់សាំងការពាររួចហើយក៏ពិតមែន ប៉ុន្ដែអ្នកនូវតែត្រូវទៅពេទ្យជាដាច់ខាត ប្រសិនជាអ្នកត្រូវវាខាំ៕

ប្រភព​៖ Medical News Today

https://s9.kh1.co/__image/w=564,h=562,q=100/ee/ee483ea67a550d30bff5057574eba797697cdbd9.jpg
https://s9.kh1.co/__image/w=564,h=564,q=100/ba/ba68bb398e356040ff3b8f49253da7a3d1c46d58.jpg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T