យល់ដឹង៖ ផ្សិត គឺជារុក្ខជាតិម៉្យាងដែលមានច្រើនរាប់លានប្រភេទឯណោះ ប្រភេទខ្លះអាចយកមកធ្វើម្ហូបបាន ហើយប្រភេទខ្លះមិនអាចបរិភោគបាន ប្រភេទខ្លះទៀតក៏មានជាតិពុលផងដែរ។ ជាពិសេស ផ្សិតមានរូបរាងតូចៗ ហើយប្លែកៗពីគ្នា ហើយខ្លះទៀតក៏មានរូបរាងចម្លែក ដូចជា ផ្សិតម៉្យាងដែលមានរូបរាងដូចម្រាមដៃមនុស្សស្លាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្សិត ដែលមានរូបរាងដូចម្រាមដៃម្រាមជើងសាកសពមនុស្សនេះ គេឲ្យឈ្មោះថា Dead Man’s Fingers (Xylaria polymorpha) បកប្រែមកថា ផ្សិតម្រាមដៃមនុស្សស្លាប់។ វាសំបូរដុះនៅក្នុងចក្រភពអង់គ្លេស និងអៀរឡង់ ហើយវាក៏ត្រូវបានគេរកឃើញផងដែរ នៅអឺរ៉ុបដីគោក និងនៅតំបន់ជាច្រើននៃអាមេរិកខាងជើង។

ម៉្យាងទៀត ពួកវាដុះពេញមួយឆ្នាំនៅតាមគល់ឈើ - ភាគច្រើនជាឈើប៊ីច ប៉ុន្តែជួនកាលវាក៏ដុះលើឈើខ្លឹមដែលជាឈើកប់នៅលើដីផ្សេងទៀតដែរ។ ចំណែកឯ រូបរាងផ្លែរបស់ផ្សិតនេះវិញ វាលេចចេញជាដុំម្រាមដៃពី បីទៅប្រាំមួយហើយវាថែមទាំងកោងពត់ ដូចជាម្រាមដៃមនុស្ស ប៉ុន្ដែពណ៌របស់វា ត្រូវបានគេប្រៀបប្រដូចទៅនឹងដៃរបស់សាកសពមនុស្ស។
ដោយសារតែរូបរាងគួរឲ្យខ្លាច របស់វា ផ្សិតនេះមិនត្រូវបានគេចាត់ទុកថាអាចបរិភោគបាននោះទេ ដែលអាចជាហេតុផលមួយដែលវានៅតែសំបូរពាសពេញដី សូម្បីតែនៅក្នុងគោលដៅដ៏ពេញនិយមក៏ដោយ៕
ប្រភព៖ Hasan Jasim



