យល់ដឹង៖ មនុស្សយើងម្នាក់ៗ សុទ្ធតែមានចរិតលក្ខណៈខុសៗគ្នា ទៅតាមប្រភេទមនុស្សម្នាក់ៗដែលពួកគេមានបុគ្គលិកលក្ខណៈបែបនោះទាំងពីកំណើត អ្នកខ្លះជាមនុស្សស្ងប់ស្ងាត់មិនចូលចិត្តនិយាយស្ដី អ្នកខ្លះជាមនុស្សពូកែនិយាយ និយាយច្រើន រួសរាយរាក់ទាក់ជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងទៅតាមការសិក្សារស្រាវជ្រាវរបស់អ្នកចិត្តសាស្រ្តម្នាក់ឈ្មោះ Carl Jung បានរកឃើញថា មនុស្សបែងចែកជា២ប្រភេទ ដោយលោកបានចាប់ផ្តើមប្រើពាក្យ introvert និង extrovert (ជួនកាលសរសេរថា extravert) ក្នុងទសវត្សរ៍ឆ្នាំ 1920 ។
ដូចនេះ បើសិនជាអ្នកចង់ដឹងថាខ្លួនជាមនុស្សប្រភេទ Introvert ឬ Extrovert អ្នកអាចរកមើលខ្លួនឯងនៅក្នុងចំណុចខាងក្រោមនេះតាមរយៈចំណង់ចំណូលចិត្ត ឥរិយាបទផ្សេងៗជាដើមរបស់មនុស្សប្រភេទទាំងពីរនេះ។
ប្រភេទមនុស្ស Introvert
ត្រូវការស្ងប់ស្ងាត់ដើម្បីផ្តោតអារម្មណ៍
មានភាពខ្មាស់អៀនច្រើន
មានការយល់ដឹងដោយខ្លួនឯង (ចូលចិត្តស្រាវជ្រាវ)
ចំណាយពេលធ្វើការសម្រេចចិត្ត
មានអារម្មណ៍សុខស្រួលពេលនៅម្នាក់ឯង
មិនចូលចិត្តការងារជាក្រុម
ចូលចិត្តសរសេរជាជាងនិយាយ
មានអារម្មណ៍ធុញទ្រាន់ បន្ទាប់ពីនៅក្នុងហ្វូងមនុស្សច្រើន
មានមិត្តភាពតិចតួច ប៉ុន្តែមានភាពស្និទ្ធស្នាលជាមួយមិត្តភក្តិទាំងនេះ
Daydream ឬប្រើការស្រមើលស្រមៃរបស់ពួកគេដើម្បីដោះស្រាយបញ្ហា
មិនចូលចិត្តពាក់ព័ន្ធរឿងអ្នកដ៏ទៃ ចូលចិត្តភាពស្ងប់ចិត្តផ្លូវអារម្មណ៍
ប្រភេទមនុស្ស Extrovert
អ្នកមានថាមពលក្រោយពេលជួបជុំគ្នាក្នុងសង្គម
អ្នករីករាយក្នុងការធ្វើជាមនុស្សដែលគេគ្រប់គ្នាផ្ដល់ចំណាប់អារម្មណ៍
អ្នកចូលចិត្តធ្វើការជាមួយអ្នកដទៃ ជាជាងនៅម្នាក់ឯង
អ្នកតែងតែស្វែងរកសកម្មភាពបន្ទាប់ ដើម្បីចូលរួមជាមួយគេឯង
អ្នកត្រូវបានគេស្គាល់ថាជាអ្នកដឹកនាំក្រុមសង្គមរបស់អ្នក
អ្នករីករាយនឹងការកម្សាន្តរបស់មនុស្ស និងធ្វើឱ្យពួកគេសើច
អ្នកធុញទ្រាន់បានយ៉ាងងាយ ហើយត្រូវការការរំញោចពីខាងក្រៅច្រើន
អ្នកមានទំនុកចិត្ត ជឿជាក់ និងមិនខ្លាចក្នុងការនិយាយអំពីគំនិតរបស់អ្នក៕
ប្រភព៖ health