កូរ៉េខាងត្បូង៖ បើយោងតាមការបញ្ជាក់របស់ផលិតកម្ម The Black Label បានឲ្យដឹងថា Rosé ដែលជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK បានចុះកុងត្រា ក្លាយជាសិល្បករម្នាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្មហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ការចុះកុងត្រានេះគឺមានន័យថា Rosé នឹងស្ថិតក្រោមការគ្រប់គ្រងរបស់ The Black Label តែលើសកម្មភាពទោលប៉ុណ្ណោះ ខណៈដែលសកម្មភាពពាក់ព័ន្ធនឹងក្រុម BLACKPINK គឺស្ថិតក្រោម YG ដដែល។

ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានផ្ទុះឡើងកាលពីម្សិលមិញថ្ងៃទី១៧ខែមិថុនា បន្ទាប់ពី Newsen បានចុះផ្សាយថា តារាចម្រៀងសំឡេងក្រអួនមួយនេះកំពុងពិភាក្សាលើកុងត្រាជាមួយ The Black Label ជាផលិតកម្មមួយស្ថិតក្រោមមែកធាងរបស់ YG Entertainment ដឹកនាំដោយលោក Teddy ។

គួរបញ្ជាក់ផងដែរថា ផលិតកម្ម The Black Label មានសិល្បករល្បីៗជាច្រើនចូលរួមដូចជា Taeyeon (BigBang), Jeon Somi, Zion.T និង Park Bo Gum ជាដើម៕

ប្រភព៖ allkpop