កម្សាន្ត៖ កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅនេះ តារាកំប្លែង Peypey Dy បានប្រារព្ធពិធីខួបកំណើតមួយយ៉ាងអធិកអធមនៅលើកោះ ដែលកាន់តែពិសេសជាងរាល់ឆ្នាំ។ ជាមួយគ្នានេះ រូបលោក បានធ្វើឲ្យភ្ញៀវដែលចូលរួម ព្រមទាំងអ្នកលេងបណ្ដាញសង្គម អួលដើមករគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![ Peypey Dy ](https://s9.kh1.co/__image/w=650,h=650,q=100/5f/5f699eb7c189abedf3f2c32fc167e6d6670b7b6f.jpg)
តាមរយៈការបង្ហោះនៅក្នុងថ្ងៃកំណើតរបស់ Peypey Dy បានសរសេរថា "ថ្ងៃកំណើតកូនឆ្នាំនេះ ពិសេសរាប់រយលានដង មានន័យបំផុតបានឆ្លងពេលវេលានេះជាមួយនឹងម៉ាក់" ដែលសារនេះ គឺពិតជាបានធ្វើឲ្យអ្នកអានរំភើបក្ដុកក្ដួល ព្រោះតែឃើញរូបភាព តារាប្រុសរូបនេះ និង អ្នកម្ដាយយំអោបគ្នា។
![ Peypey Dy ](https://s9.kh1.co/__image/w=400,h=600,q=100/93/93c533fb8e6b19226ab305ac2340d1c707db8f70.jpg)
ម៉្យាងទៀត បើយើងក្រឡេកទៅមើលក្នុងកម្មវិធីវិញ គឺមានភាពសប្បាយរីករាយ ចូលរួមសុទ្ធតែតារាល្បីៗ ដែលជាមិត្តជិតស្និទរបស់ម្ចាស់ខួប។ ដោយឡែក មើលទៅម្ចាស់កម្មវិធី ហាក់ដូចជាស្ងប់ស្ងាត់មិនសូវបង្ហោះរូបភាពនោះឡើយ ធ្វើឲ្យអ្នកគាំទ្ររង់ចាំមើលជាខ្លាំង៕
ប្រភព៖ Peypey Dy
![Peypey Dy និង ម្ដាយ](https://s9.kh1.co/__image/w=650,h=816,q=100/05/059ad416ac899bd19ed576b4e7854c76aee376dc.jpg)
![Peypey Dy និង ម្ដាយ](https://s9.kh1.co/__image/w=650,h=813,q=100/ee/ee9c58d10080e45690d9940c682e3ed7a8dccfa1.jpg)
![Peypey Dy និង ម្ដាយ](https://s9.kh1.co/__image/w=650,h=813,q=100/d6/d6423ce420ded1ac67d68b27b51ea4ff9b6c036a.jpg)
![Peypey Dy និង ម្ដាយ](https://s9.kh1.co/__image/w=650,h=813,q=100/4f/4fcbfb8484312196d5382e97043000dbebfafe3a.jpg)
![Peypey Dy និង ម្ដាយ](https://s9.kh1.co/__image/w=650,h=813,q=100/92/92a2ae558e1ee8c944bf8d8f495105cff7ac2581.jpg)
![Peypey Dy និង ម្ដាយ](https://s9.kh1.co/__image/w=650,h=814,q=100/0d/0d2fe3f320e51df6730fedba857c7327b4c887ae.jpg)