7 sec

ដំណឹងល្អ! លោកឧកញ៉ា យឹម តាស្រង់ ប្រកាសជួយ លោកគ្រូ ឡោ សំណាង ១ខែ ទឹកប្រាក់ប៉ុណ្ណេះ តាមរយៈការផ្សព្វផ្សាយផលិតផលរបស់គាត់

//s9.kh1.co/99/99a6cb6c8ce9414401f1497a281be46146897746.jpg
កីទ្បា

 ២០-មិថុនា-២០២៤ ១០ព្រឹក · ១០ ថ្ងៃមុន

លោកឧកញ៉ា យឹម តាស្រង់ ប្រកាសជួយ លោកគ្រូ ឡោ សំណាង ១ខែ ទឹកប្រាក់ប៉ុណ្ណេះ តាមរយៈការផ្សព្វផ្សាយផលិតផលរបស់គាត់

គុនខ្មែរ៖ លោកឧកញ៉ា យឹម តាស្រង់ បានធ្វើការប្រកាសនៅលើបណ្តាញសង្គម Facebook របស់ខ្លួនអំពីការចង់ជួយ លោកគ្រូ ឡោ សំណាង ក្នុងមួយខែ រហូតដល់ទៅ ៤លានរៀល ឬ ១០០០ដុល្លារ តាមរយៈការផ្សព្វផ្សាយផលិតផលទឹកយិនសុិនរបស់គាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=867,q=100/57/57aba886b66852b23291b976cd120dbca075190c.png

ជាការពិតណាស់ កាលពីពេលថ្មីៗនេះ អ្នកគាំទ្របានចាប់ផ្តើមងាកមកចាប់អារម្មណ៍មកលើ លោកគ្រូ​ ឡោ សំណាង ដែលបានសម្រេចចិត្តត្រឡប់មកកាន់សង្វៀនប្រកួតវិញ ដែលក្នុងនោះ លោកគ្រូបានធ្វើការប្រកួតចំនួនពីរដង ឈ្នះទាំង ពីរដង ព្រមទាំងផ្តួលដៃគូឲ្យបោះបង់ការប្រកួតទាំងពីរដងផងដែរ ទទួលបានការកោតសរសើរខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រ ប៉ុន្តែ យ៉ាងណាក៏ដោយ កាលពីម្សិលមិញនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីលោកគ្រូ ឡោ សំណាង បានបង្ហោះរូបមួយសន្លឹកនៅលើគ្រែពេទ្យ ភ្ជាប់ជាមួយពាក្យថា ជួយសង្គ្រោះជីវិតគាត់ផងរន្ធត់ចិត្តពេក។

https://s9.kh1.co/__image/w=650,h=930,q=100/a9/a94317482e479e1d7822dd19cbbd01580b0560e1.png

យ៉ាងណាក៏ដោយ ស្រាបតែព្រឹកមិញនេះ លោកឧកញ៉ា យឹម តាស្រង់ បានប្រកាសចង់ជួយ លោកគ្រូ ដោយបានសរសេរខ្លឹមសារយ៉ាងដូច្នេះថា៖

ក្រុមហ៊ុនទឹកយិនសុិនម៉ាក់ អុីអុី សូមប្រកាសទទួលយកកីឡាករឡោ សំណាង ផ្សព្វផ្សាយទឹកយិនសុិនរយៈពេលបីខែ ដោយផ្តល់ជូនក្នុង១ខែ$1000 ដោយមួយខែចំណាយពេលតែ២ថ្ងៃប៉ុណ្ណោះជាមួយក្រុមហ៊ុន ប្រសិនបងចាប់អារម្មណ៍សូមទាក់ទងមកកាន់អ្នកគ្រប់គ្រងក្រុមហ៊ុនខ្ញុំ 010747647៕

  លោកឧកញ៉ា យឹម តាស្រង់
https://s9.kh1.co/__image/w=650,h=124,q=100/6c/6c9edd62e69ac1593a3e805387041286f28cb57b.png
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T