កម្សាន្ត៖ ថ្វីត្បិតចាកចេញពីផលិតកម្ម YG មែនពិត តែថ្មីៗនេះ Rosé ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានប្ដូរមកចុះកុងត្រាជាមួយនឹងផលិតកម្ម The Black Label ដែលជាក្រុមហ៊ុនក្រោមចំណុះរបស់ YG ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះ ការងារថ្មីដែលនាងទើបទទួលបានគឺនាងបានក្លាយជា អ្នកតំណាងសាកលរបស់ម៉ាកយីហោសម្លៀកបំពាក់កីឡា "PUMA" ដ៏ល្បីល្បាញដែលមានដើមកំំណើតមកពីប្រទេសអាល្លឺម៉ង់។

នៅក្នុងរូបភាពថ្មីចែករំលែកដោយគណនីរបស់ PUMA គេឃើញថា Rosé ពិតជាស្រស់ស្អាតប្លែកមួយបែប ដោយលើកសក់ទង់ដែងរបស់នាងបួងឡើងនិងមូររួញទឹករលកបង្ហាញរង្វង់មុខពងក្រពើដ៏ស្រស់ស្អាត ដោយក្នុងនោះនាងក៏បានស្លៀកសំពត់ខ្លីពណ៌ខ្មៅចេញភ្លៅស្រឡូន គូជាមួយនឹងអាវក្រៅវែងរបស់ PUMA ពណ៌ឈាមជ្រូកលាយសផងដែរ។ អ្វីដែលកាន់តែពិសេសនោះ គេនៅតែអាចឃើញចង្កេះដ៏ស្វ៊ែលនិងតូចមួយក្ដាប់របស់នាង៕





ប្រភព៖ allkpop