ការរត់សាកល្បង EH Trial Run នូវរថយន្តដឹកទំនិញពីចិន ឆ្លងកាត់ ឡាវ ថៃ បានមកដល់ភ្នំពេញ ជោគជ័យ

//s9.kh1.co/3d/3db55e4c335cf655fb0ecfb5bce4cda247badd7e.png
Khmerhome

 ២៨-មិថុនា-២០២៤ ៣ល្ងាច · ២ ថ្ងៃមុន

អបអរសាទរ ការរត់សាកល្បង EH Trial Run នូវរថយន្តដឹកទំនិញ ក្នុងកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (ហៅកាត់ថា GMS CBTA) ពីទីក្រុងគុនមីន (ប្រទេសចិន) ឆ្លងកាត់ប្រទេសឡាវ ប្រទេសថៃ បានមកដល់ រាជធានីភ្នំពេញ ដោយជោគជ័យហើយ។

https://s9.kh1.co/__image/w=650,h=650,q=100/13/13051ffa35e40885d7bec7ed9f9e7fe70e7d0bcf.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ អបអរសាទរ ការរត់សាកល្បង EH Trial Run នូវរថយន្តដឹកទំនិញ ក្នុងកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (ហៅកាត់ថា GMS CBTA) ពីទីក្រុងគុនមីន (ប្រទេសចិន)  ឆ្លងកាត់ប្រទេសឡាវ ប្រទេសថៃ បានមកដល់ រាជធានីភ្នំពេញ ដោយជោគជ័យហើយ។

លោក តូច ចាន់កុសល រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ក្បួនរថយន្តពីទីក្រុងគុនមីន (ប្រទេសចិន) កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=392,q=100/de/de9f53390caf4369d788f01fb8ff0f498fa1efde.jpg

ពិធីនេះ មានការចូលរួមពីលោក Phanthaphap Phounsavath អគ្គនាយករង និងជាតំណាង អនុរដ្ឋមន្ត្រីដឹកជញ្ជូន ឡាវ លោកស្រី Wang  Xiuchun អគ្គនាយិការង និងជាប្រធានប្រតិភូនៃក្រសួងដឹកជញ្ជូនចិន លោក Anthony Gill តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រតិភូតំណាងប្រទេសចិន កម្ពុជា ឡាវ ថៃ និងទីប្រឹក្សានៃគម្រោងផងដែរ។

https://s9.kh1.co/__image/w=650,h=410,q=100/40/40849662edc1dbb80bfa8e011337ab8999ef31fd.jpg

ក្បួនរថយន្តចំនួន ៧គ្រឿង នេះបានធ្វើដំណើរចំណាយជាង ២ ០០០គីឡូម៉ែត្រ ក្នុងនោះ យានយន្តដឹកទំនិញ ៥គ្រឿង បានដឹកបន្លែស្រស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងទំនិញផ្សេងៗទៀត និងយានយន្តដឹកអ្នកដំណើរចំនួន ២គ្រឿងទៀត បានដឹកប្រតិភូមហាអនុតំបន់មេគង្គ ប្រតិបត្តិករដឹកជញ្ជូន អ្នកជំនាញការ និងអ្នកកាសែតផងដែរ។

https://s9.kh1.co/__image/w=650,h=366,q=100/96/96d8b30cf162513a4be124ed8d8149425dd7127a.jpg

គួរបញ្ជាក់ថា ការប្រើប្រាស់កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (GMS CBTA) អាចជួយឱ្យប្រតិបត្តិករដឹកជញ្ជូន កាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់ការជម្រះបែបបទពាក់ព័ន្ធ ឬនីតិវិធីឆ្លងកាត់ព្រំដែនជាអន្តរជាតិ ដោយមិនតម្រូវឱ្យមានការលើកដាក់ទំនិញឡើងវិញ ចំពោះអ្នកដំណើរនៅតែអាចអង្គុយលើយានយន្តដឹកអ្នកដំណើរនោះដដែល។ លិខិតអនុញ្ញាតដឹកជញ្ជូនតាមផ្លូវគោករបស់ GMS CBTA គឺមានសុពលភាពក្នុងប្រទេសសមាជិក GMS ទាំង៦ ដូចៗគ្នា។

https://s9.kh1.co/__image/w=650,h=366,q=100/89/897094b85e144738912d7c505e92872f9ea0e796.jpg

តាមកិច្ចព្រមព្រាង សម្រាប់ប្រទេសសមាជិក GMS នីមួយៗ មានកូតាយានយន្តចំនួន ៥០០គ្រឿង (យានយន្តដឹកទំនិញ និងយានយន្តដឹកអ្នកដំណើរ) អនុញ្ញាតឱ្យប្រតិបត្តិករដឹកជញ្ជូនអាចដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមបណ្តាញផ្លូវតភ្ជាប់ប្រទេស GMS ទាំង៦ (កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម)។

https://s9.kh1.co/__image/w=650,h=366,q=100/8d/8d274ce899f48ba0bcfd3fd638397e7178d6ec20.jpg

មហាអនុតំបន់មេគង្គ គឺជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមួយដែលមានសមាជិកចំនួន ៦ប្រទេស រួមមាន៖ កម្ពុជា ចិន (ខេត្តយូណាន និងតំបន់ស្វយ័តក្វាងស៊ី ជុង) ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

https://s9.kh1.co/__image/w=650,h=366,q=100/f9/f9217376dff8ef794fb3b494ff5ea06b344be5c7.jpg

ចំពោះ GMS CBTA គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់មហាអនុតំបន់មេគង្គ (GMS) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនផ្លូវគោកជាអន្តរជាតិ និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិក GMS ជាធ្លុងមួយឱ្យអស់ពីលទ្ធភាព ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវថ្នល់៕

https://s9.kh1.co/__image/w=650,h=366,q=100/54/54ac1dd40dba3fcd7311935e4f1fdc5913db706c.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T