គ្រប់យ៉ាងរៀបចំរួចហើយ តែឥឡូវឮថាធឿន ធារ៉ា អត់បានទៅប្រកួតនៅ ជប៉ុន វិញ ដោយសារហេតុផលមិននឹកស្មានមួយនេះ

//s9.kh1.co/90/903e7bdf5a69bbb519ff0dee1927beb8646214f2.jpg
កីទ្បា

 ០៤-កក្កដា-២០២៤ ៥ល្ងាច · ៤ ខែមុន

គ្រប់យ៉ាងរៀបចំរួចហើយ តែឥឡូវឮថាធឿន ធារ៉ា អត់បានទៅប្រកួតនៅ ជប៉ុន វិញ ដោយសារហេតុផលមិននឹកស្មានមួយនេះ

កម្ពុជា៖ អាចថាជាដំណឹងសោកស្តាយមួយផងដែរ សម្រាប់អ្នកគាំទ្រគុនខ្មែរ ដែលចង់ឃើញអ្នកប្រដាល់កំពុងឡើងដៃរបស់កម្ពុជា កីឡាកររហស្សនាមអ្នកលេងពូថៅដៃពិឃាដធឿន ធារ៉ា ទៅលេងនៅក្រៅស្រុកជាថ្មី ក្រោយខកខានអស់រយៈពេលយ៉ាងយូរ បន្ទាប់ពីថ្ងៃនេះភរិយាលោកគ្រូអេ ភូថង អ្នកគ្រូស សុមាលី បានបញ្ជាក់ថា ធារ៉ា នឹងមិនបានចេញទៅប្រកួតនៅ ជប៉ុនទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

តាមរយៈដំណឹងនេះ អ្នកគ្រូស សុមាលី បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Khmer Sports ថា មូលហេតុដែល ធារ៉ា មិនបានចេញទៅប្រកួតនៅទីនោះវិញ គឺដោយសារតែខាងភាគី ជប៉ុន គេរកដៃគូដែលសក្តិសមដាក់ឱ្យប្រកួតជាមួយកីឡាករវ័យ ២៨ ឆ្នាំ ដែលមានកំណើតមកពីខេត្តព្រៃវែងរូបនេះអត់បាន ខណៈកីឡាករផ្សេងៗ ដែលគេបានរៀបចំចង់ឱ្យប៉ះ ពួកគេសុទ្ធតែមានការញញើតនឹងកែងរបស់ ធារ៉ា បន្ទាប់ពីបានទស្សនាការប្រកួតរបស់កីឡាករគុនខ្មែររូបនេះរួច។

រូបភាព
រូបភាព

យ៉ាងណាក៏ដោយ តាមរយៈដំណឹងនេះក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការខកចិត្តផងដែរ ប៉ុន្តែនៅក្នុងអំឡុងពេលនេះយើងនឹងរង់មើលអំពីព័ត៌លម្អិត ដែលបញ្ជាក់ដោយប្រម៉ូតទ័រ ឬអ្នករៀបចំកម្មធីខាង Town វិញម្តង ថាតើព័ត៌មានចុងក្រោយ ធារ៉ា ពិតជាមិនបានទៅវិញ ឬយ៉ាងណា។

គួរបញ្ជាក់ថា នៅដើមខែ សីហា ឆ្នាំ ២០២៤ ខាងមុខនេះ កីឡាករដែលនឹងត្រូវដឹកនាំដោយ Town ទៅប្រកួតនៅសង្វៀន Knock Out ក្នុងប្រទេស ជប៉ុន រួមមាន អេ អាំម៉ារីនភូថង, ឈុត សេរីវ៉ាន់ថង និងពេជ្រ សម្បត្តិ៕

រូបភាព
រូបភាព

វីដេអូសម្ភាសន៍៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T