រ៉ូយាល់ គ្រុប ផ្លាទីនឹម ខុនដូ វិនិយោគឡើងដោយវិនិយោគិនកម្ពុជា-សិង្ហបុរី ដែលបានបញ្ចប់ការសាងសង់ទាំងស្រុង​ និងត្រៀមបើកសម្ពោធជាផ្លូវការនាថ្ងៃចុងសប្តាហ៍នេះ

//s9.kh1.co/56/56152ab4eaaec033a63d58cc4d0bee3b20a4460b.jpg
សង្គម

 ០៤-កក្កដា-២០២៤ ១ល្ងាច · ៣ ថ្ងៃមុន

រ៉ូយាល់ គ្រុប ផ្លាទីនឹម ខុនដូ វិនិយោគឡើងដោយវិនិយោគិនកម្ពុជា-សិង្ហបុរី ដែលបានបញ្ចប់ការសាងសង់ទាំងស្រុង​ និងត្រៀមបើកសម្ពោធជាផ្លូវការនាថ្ងៃចុងសប្តាហ៍នេះ

​(ភ្នំពេញ)៖ រ៉ូយាល់ គ្រុប ផ្លាទីនឹម ខុនដូ ដែលសាងសង់ និងរចនាឡើងដោយស្តង់ដាតាមប្រទេសសិង្ហបុរី​ ​ហើយបានបញ្ចប់ការសាងសង់ទាំងស្រុង និងត្រៀមបើកសម្ពោធជាផ្លូវការ នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នេះហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

​ដែលមានទីតាំងនៅលើផ្លូវ៣សំខាន់ៗប្រសព្វគ្នា នោះគឺផ្លូវលេខ ៥៦៦ ផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៣៣៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ត្រូវបានសហការវិនិយោគឡើងដោយក្រុមហ៊ុនក្នុងស្រុក រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ហុង ឡៃហួត គ្រុប របស់សិង្ហបុរី​។ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ត្រូវបានឌីហ្សាញឡើងរួមបញ្ចូលទាំងពន្លឺព្រះអាទិត្យ និងលំហូរខ្យល់ និងផ្តល់នូវទេសភាពដោយគ្មានដែនកំណត់ទាំង៨ទិស។ ខុនដូនេះ បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៩  មានប្រភេទលំនៅឋាន ៨៥១យូនីត និងហាងអាជីវកម្ម ប្រមាណ៥០យូនីត  ដែលបានអភិវឌ្ឍលើផ្ទៃដីទំហំ ៨២២១ ម៉ែត្រការ៉េ។

​ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ផ្តល់ជូននូវជម្រើសដ៏សម្បូរបែបទាំងអគារលំនៅឋាន និងពាណិជ្ជកម្មពេញលេញមួយ ដែលមានសេវាកម្មសន្តិសុខ ២៤ម៉ោង។ ​គម្រោងខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនីម ត្រូវរចនាឡើងដោយស្តង់ដារបស់ប្រទេសសិង្ហបុរី ដែលនាំមកនូវអ្វីថ្មីៗ ផ្ដល់នូវជាន់មួយទាំងមូលសម្រាប់តែគ្រឿងបរិក្ខារផ្តាច់មុខ មានក្លឹបឯកជនជាច្រើន ដែលក្នុងនោះមានអាងហែលទឹកតាមវ័យ កន្លែងតារាងបាល់បោះ ភោជនីយដ្ឋានផ្តាច់មុខ ស្ទីម និងសោណា សួនច្បារទេសភាព កន្លែងលេងកូនក្មេង ​ក្លឹបហាត់ប្រាណ កន្លែងរង់ចាំ VIP និងចំណតរថយន្តជាច្រើនជាន់។

​ក្រៅពីនេះ ក៏មានផ្ដល់ជូនសួនច្បារលើអាកាសផ្តាច់មុខសម្រាប់តែអ្នករស់នៅ ក្នុងការលំហែកាយពេញមួយថ្ងៃ ស្របពេលគយគន់ទេសភាព៣៦០ដឺក្រេនៃទីក្រុងភ្នំពេញ មានមហាវិថីសម្រាប់ការដើរទិញទំនិញលក្ខណៈ indoor ឌីហ្សាញសម្រាប់ជីវីតទំនើបទាន់សម័យ ដែលទាក់ទាញប្រេនអន្តរជាតិ និងប្រេនអាហារ ភេសជ្ជៈជាច្រើនផ្តល់នូវបទពិសោធន៍មិនធ្លាប់មានពីមុនមក។

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ក្នុងឱកាសបើកសម្ពោធជាផ្លូវការនេះដែរ រាល់ភ្ញៀវដែលបានចូលរួមនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដើម្បីផ្សងយករង្វាន់ធំទឹកប្រាក់ចំនួន ៨,៨៨៨ ដុល្លារ និងរង្វាន់ ទឹកប្រាក់ចំនួន ៨៨៨ ដុល្លារ ចំនួន ៣ នាក់។ បន្ថែមពីលើនេះ សម្រាប់អតិថិជនដែលកក់ទិញយូនីតណាមួយ នៅថ្ងៃកម្មវិធី នឹងមានឱកាសបានការវាយពងមាសនាំសំណាងយករង្វាន់ រួមមានរង្វាន់ទូរទស្សន៍ចំនួន ៤ រង្វាន់ ទូទឹកកកចំនួន ៤ រង្វាន់ និងម៉ាស៊ីនបោកសម្លៀកបំពាក់ ចំនួន ៤ រង្វាន់។ 

ចំពោះព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរសព្ទ (099) 953 999 និងអញ្ជើញទៅកាន់ការិយាល័យលក់របស់ក្រុមហ៊ុន នៅទីតាំងគម្រោងផ្ទាល់​ ស្ថិតនៅដីឡូតិ៍ លេខ៦២ ភូមិទី៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ប្រសព្វផ្លូវ ៣សំខាន់ គឺផ្លូវលេខ ៥៦៦ ផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៣៣៥​ ៕  

ផ្សងយករង្វាន់ធំទឹកប្រាក់ចំនួន ៨,៨០០ ដុល្លារ និងរង្វាន់ ទឹកប្រាក់ចំនួន ៨៨៨ ដុល្លារ
ផ្សងយករង្វាន់ធំទឹកប្រាក់ចំនួន ៨,៨០០ ដុល្លារ និងរង្វាន់ ទឹកប្រាក់ចំនួន ៨៨៨ ដុល្លារ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T