ខានឃើញមួយរយៈ Selena ចេញមកផ្អែមល្ហែមជាមួយគូស្នេហ៍ នៅសមុទ្រ

//s9.kh1.co/5b/5bdb9fa2f90d3239e91b41955f5d30f6242261e8.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២៤ ៨ព្រឹក · ៤ ថ្ងៃមុន

រូបភាពមួយសន្លឹកកំពុងទទួលការចាប់អារម្មណ៍លើបណ្ដាញសង្គម ក្រោយ Selena បានថតជាមួយគូស្នេហ៍កំពុងគេងនៅលើប៉ៅអ៊ីរួមគ្នានៅឯសមុទ្រ

អាមេរិក៖ ជីវិតស្នេហារបស់តារាចម្រៀងស្រី Selena Gomez និងផលិតករលោក Benny Blanco ពិតជាមានភាពផ្អែមល្ហែមខ្លាំងណាស់ ក្រោយប្រកាសទាក់ទងគ្នាជាសាធារណៈកាលពីឆ្នាំ២០២៣កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Selena Gomez និងលោក Benny Blanco 
Selena Gomez និងលោក Benny Blanco 

ជារឿយៗ ពួកគេតែងតែចេញមកបណ្ដើរគ្នាយ៉ាងល្អូកល្អឺន ដូចជាដើរលេងនៅសារមន្ទីរ ទៅទទួលទានអាហារជុំគ្នា ឬទៅមើលការប្រកួតបាល់បោះ ហើយលោក Benny ក៏ធ្លាប់បង្ហើបដែរថា លោកតែងតែធ្វើអាហារផ្គាប់ចិត្ត Selena ពេលនាងមកដល់ផ្ទះ ព្រោះលោកចូលចិត្តចំអិនម្ហូប។

Selena Gomez និងលោក Benny Blanco 
Selena Gomez និងលោក Benny Blanco 

ថ្មីៗនេះ រូបភាពមួយសន្លឹកកំពុងទទួលការចាប់អារម្មណ៍លើបណ្ដាញសង្គម ក្រោយ Selena បានថតជាមួយគូស្នេហ៍កំពុងគេងនៅលើប៉ៅអ៊ីរួមគ្នានៅឯសមុទ្រ ដែលក្នុងនោះ Selena បានស្លៀកឈុតហែលទឹកបញ្ចេញជើងស្រឡូនពណ៌លឿងខ្ចី ខណៈលោក Benny ពាក់អាវក្រៅរូបផ្កា និងខោពណ៌ខៀវក្រឡាការ៉ូ មើលទៅសប្បាយរីករាយខ្លាំងណាស់៕  

Selena Gomez និងលោក Benny Blanco 
Selena Gomez និងលោក Benny Blanco 
Selena Gomez និងលោក Benny Blanco 
Selena Gomez និងលោក Benny Blanco 
រូបភាព​​​ថ្មីរបស់ Selena Gomez និងលោក Benny Blanco 
រូបភាព​​​ថ្មីរបស់ Selena Gomez និងលោក Benny Blanco 
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T