មើលរូបទាំងនេះហើយបានដឹងថា Selena ផ្អែមជាមួយមិត្តប្រុសប៉ុណ្ណា

//s9.kh1.co/a6/a69d846f8729e3bb30542919dac8f1b12885c741.jpg
តារា & កម្សាន្ដ

 ០៨-កក្កដា-២០២៤ ៩ព្រឹក · ៣ ខែមុន

កាលពីថ្ងៃទី៤ខែកក្កដា ជាថ្ងៃសហរដ្ឋអាមេរិកបានទទួលឯករាជ្យភាពពីចក្រភពអង់គ្លេសនោះ Selena និងមិត្តប្រុសបានឆ្លៀតបង្ហោះរូបថតអបអរជាមួយគ្នាយ៉ាងផ្អែមល្ហែម

អាមេរិក៖ ជីវិតស្នេហារបស់តារាចម្រៀង Selena Gomez និងផលិតករ Benny Blanco នៅតែរក្សាភាពផ្អែមល្ហែម ហើយជារឿយៗពួកគេតែងតែចេញមកបង្ហោះរូបស្និទ្ធស្នាលជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រមានការកោតសរសើរថាអ្នកទាំងពីរមើលទៅគួរឲ្យច្រណែនណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Selena Gomez និងផលិតករ Benny Blanco
 Selena Gomez និងផលិតករ Benny Blanco

ថ្មីៗនេះ កាលពីថ្ងៃទី៤ខែកក្កដា ជាថ្ងៃសហរដ្ឋអាមេរិកបានទទួលឯករាជ្យភាពពីចក្រភពអង់គ្លេសនោះ Selena និងមិត្តប្រុសបានឆ្លៀតបង្ហោះរូបថតអបអរជាមួយគ្នាយ៉ាងផ្អែមល្ហែម។

 Selena Gomez និងផលិតករ Benny Blanco
 Selena Gomez និងផលិតករ Benny Blanco

នៅក្នុងរូបភាពនោះ លោក Benny Blanco បានឱបក Selena ពីខាងក្រោយ និងបានយកដៃក្រសោបរាងកាយនាងយ៉ាងស្និទ្ធស្នាល ឯ Selena វិញបានញញិម មើលទៅពិតជាមានសេចក្ដីសុខខ្លាំងណាស់ហើយ Benny ក៏បានបង្ហោះរូប Selena នៅក្នុង Story នៃគណនី Instagram របស់គេផងដែរ។

 Selena Gomez និងផលិតករ Benny Blanco
 Selena Gomez និងផលិតករ Benny Blanco

Selena ពិតជាស្រស់ស្អាតខ្លាំងណាស់នៅក្នុងឈុតមួយនេះដោយបានស្លៀករ៉ូបពណ៌សរឹបរាងនិងបូរឹបសក់ពណ៌សដូចគ្នា បង្ហាញផ្ទៃមុខដ៏ស្រស់ស្អាតជាមួយនឹងក្រវិលកងធំៗ៕  

រូបភាព​​ថ្មីរបស់ Selena Gomez និងផលិតករ Benny Blanco
រូបភាព​​ថ្មីរបស់ Selena Gomez និងផលិតករ Benny Blanco
https://s9.kh1.co/__image/w=650,h=1010,q=100/7a/7a80b0c93b7787bdad1e8ffa1f2f43353a0f4f6d.png
https://s9.kh1.co/__image/w=650,h=1010,q=100/56/56e7752688702c08b9333c7c7449b9f0cd256537.png

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T