បិទផ្លូវថត MV បីម៉ោងសោះ Lisa ឲ្យប្រាក់ដល់ម្ចាស់ហាងនិងអ្នកធ្វើដំណើរម្នាក់ៗដល់ទៅ...

//s9.kh1.co/c6/c6609c5e191c9aacf2284d1d3070358650b06cdc.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២៤ ៨ព្រឹក · ៤ ថ្ងៃមុន

នៅពីក្រោយការថតនេះ Lisa បានសុំបិទផ្លូវមួយឈ្មោះថា Yaowarat ដែលនៅក្នុងប្លុក Chinatown (សម្បូរប្រជាជនចិនរស់នៅ) ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ

ថៃ៖ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK ទើបតែបញ្ចេញបទចម្រៀងថ្មីសន្លាងរបស់ខ្លួន ជាបទទី១ក្រោយចាកចេញពីផលិតកម្ម YG Entertainment ដែលមានចំណងជើងថា "Rockstar" ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa 
Lisa 
Lisa ក្នុងបទ Rockstar 
Lisa ក្នុងបទ Rockstar 

បទនេះបានចេញផ្សាយជាសាកលនៅលើគណនី Youtube របស់ផលិតកម្ម LLOUD ជាផលិតកម្មរបស់នាងផ្ទាល់នាថ្ងៃទី២៨ខែមិថុនា ដែលគិតត្រឹមថ្ងៃទី៥ខែកក្កដាគឺមានអ្នកចូលមើលដល់ទៅ ១៤លាននាក់ហើយ។ នៅក្នុងបទនេះដែរ Lisa បានថតនៅឯទីក្រុងបាងកក នាពេលយប់ខ្ទង់ម៉ោង២ព្រឹក បង្ហាញពីផ្លូវទំនេរស្អាតមានតែនាងនិងអ្នករាំ។

Lisa ក្នុងបទ Rockstar 
Lisa ក្នុងបទ Rockstar 
Lisa ក្នុងបទ Rockstar 
Lisa ក្នុងបទ Rockstar 

ជាក់ស្ដែង នៅពីក្រោយការថតនេះ Lisa បានសុំបិទផ្លូវមួយឈ្មោះថា Yaowarat ដែលនៅក្នុងប្លុក Chinatown (សម្បូរប្រជាជនចិនរស់នៅ) ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលការថតនេះចាប់ផ្ដើមប្រហែលពីម៉ោង២ព្រឹក ដល់ម៉ោង៥ព្រឹក ដោយ Lisa បានសុំឲ្យមានការបិទផ្លូវ។

Lisa ក្នុងបទ Rockstar 
Lisa ក្នុងបទ Rockstar 

ទោះបីថតតែបីម៉ោងមែន តែ Lisa បានផ្ដល់ប្រាក់សងជំងឺចិត្តដល់ម្ចាស់ហាងនៅលើផ្លូវនេះម្នាក់ចំនួន ៥៤០ ដុល្លារអាមេរិក ហើយបានផ្ដល់ជូនអ្នកធ្វើដំណើរឆ្លងកាត់ចៃដន្យចំនួន ១០០០បាត (២៧.៣០ ដុល្លារ)ផងដែរ ៕  

Lisa ក្នុងបទ Rockstar 
Lisa ក្នុងបទ Rockstar 

ប្រភពscmp

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T