ចាប់អារម្មណ៍ សម្ដីម្ដាយ Nine កាលពីមុន ដែលនិយាយពីរឿងកូន មានគូស្នេហ៍

//s9.kh1.co/91/9145b85d89bf1299457066e865a1b42c95cbeea1.jpg
តារា & កម្សាន្ដ

 ០៥-កក្កដា-២០២៤ ២ល្ងាច · ៣ ថ្ងៃមុន

​បន្ទាប់ពីប្រកាសបែកគ្នា មនុស្សជាច្រើន ចាប់អារម្មណ៍ខ្លាំង ទៅលើសម្ដីម្ដាយ Nine ដែលបានលើកឡើងកាលពី ៩ ឆ្នាំមុន នៅពេលនិយាយរឿងកូនមានគូស្នេហ៍។

ថៃ៖ គឺជារឿងរ៉ាវដែល កំពុង​ត្រូវ​បាន​មនុស្សជាច្រើន ចាប់អារម្មណ៍ខ្លាំង បន្ទាប់ពី តារាសម្ដែង លោក Nine Naphat បានចេញ​មុខ​សារភាព​ដោយ​​ត្រង់ ដោយបានដកខ្លួន ពីទំនាក់ទំនងជាមួយនឹង តារាស្រី Baifern Pimchanok មកនៅត្រឹមជាមិត្តភក្តិ ខណៈដែលរឿងមួយនេះ ត្រូវបានមហាជនលើកឡើងពីម្ដាយរបស់ Nine ថា អាចនឹងពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរឬយ៉ាងណា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Nine Naphat 
Nine Naphat 

យ៉ាងណាមិញ ទាក់ទង​នឹង​រឿង​នេះ ក៏មាន​គេ​ជីក​កកាយ​ឃ្លីប​កម្មវិធី​មួយ ដែល​បាន​ចាក់​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៥ ដែល​ពេល​នោះ ​លោក Nine Naphat ទើបតែ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ដោយនៅក្នុងនោះ Nine និង អ្នកស្រី Moo Pimpaka ដែលជាម្ដាយ ត្រូវបានគេ​សួរ​ថា បើ Nine ​មាន​សង្សារ អ្នកម្តាយ​នឹង​ឲ្យ​កូន ​ហៅ​ថាជាសង្សារដែរទេ ស្រាប់តែ ម្ដាយ Nine លើកឡើងថា ​បើ​មាន​ស្នេហា​ដំបូង ​កុំ​ហៅ​​ថា​សង្សារ ឬ​ផ្តល់​ក្តី​សង្ឃឹម​ដល់​មនុស្ស​ស្រី។ ប្រសិនបើស្រឡាញ់នរណាម្នាក់ គឺ​ត្រូវ​គោរព​ក្រែងចិត្តនាង បើ​មិន​ទាន់​ច្បាស់ទេ កុំ​ប្រញាប់​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ទៀត​យល់​ច្រឡំ ត្រូវរៀនជាមុនសិន ធ្វើជាមិត្តជាមុនសិន បន្តិចម្តងៗ ចាំក្លាយជាគូស្នេហ៍។

Nine Naphat 
Nine Naphat 

ជាពិសេស កាន់តែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ខ្លាំង នៅពេល​ដែលត្រូវបានសួរ​ថា ​ថ្ងៃ​ណា​មួយ បើ Nine ​​មាន​សង្សារ តើ​ម្ដាយនឹង​មាន​អារម្មណ៍ ​ថា​ក្ដីស្រលាញ់​របស់​អ្នក ​ត្រូវ​បាន​គេ​លួច​ទៅ​ឆ្ងាយ​ដែរទេ ម្ដាយ Nine បាននិយាយថា អ្នកស្រី មិនមានអារម្មណ៍អ្វីទេ ប៉ុន្តែ​ពេល​ដើរ​លេង​ជាមួយ​មិត្ត​ស្រី​ កុំ​ភ្លេច​​មើល​ម្តាយផង​។ អ្នកស្រីអាចប្រហែលជា មានអារម្មណ៍តូចចិត្តខ្លះ ប៉ុន្តែ​ក៏​ត្រូវ​ទទួល​យក​ថា ​វា​ជា​រឿង​ធម្មតា​សម្រាប់​បុរស និង​មនុស្ស​ដែល​មាន​គ្រួសារ ហើយបើ​ទៅមាន​បញ្ហា​ច្រើន​ពេក វា​ប្រហែល​ជា​មិន​ល្អ​សម្រាប់​កូននោះទេ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Nine Naphat 
Nine Naphat 
Nine Naphat 
Nine Naphat 
Nine Naphat និង Baifern
Nine Naphat និង Baifern
Nine Naphat និង Baifern
Nine Naphat និង Baifern
Nine Naphat
Nine Naphat
Nine Naphat
Nine Naphat
Nine Naphat និងម្ដាយ
Nine Naphat និងម្ដាយ
Nine Naphat និងម្ដាយ
Nine Naphat និងម្ដាយ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T