លំដាប់ Lee Minho ហើយនៅត្រូវគេ ប៊ូលីរឿងឡើ»-ងគីឡូខ្លាំង

//s9.kh1.co/32/32c5e27cd5c442b9b0e61a98da8d231bc332f070.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២៤ ៩ព្រឹក · ៣ ខែមុន

ពួកគេបានហៅលោកថា "លោកពូ" ហើយបានរិះគន់ថាលោកមិនសមនឹងធ្វើអ្នកតំណាងផលិតផលថែរក្សាសម្រស់ទាល់តែសោះ

កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តទាំងអស់ប្រាកដជាស្គាល់តារាសម្ដែងប្រុសលំដាប់ A របស់កូរ៉េខាងត្បូងគឺលោក Lee Minho ដែលគ្រប់គ្នាស្គាល់ក្នុងនាមតួអង្គ "គូ ចុងផ្ចូ" ក្នុងរឿង "កន្លក់បាក់ស្លាប កុលាបមានស្នេហ៍" ព្រមទាំងរឿងល្បីៗរបស់លោកជាច្រើនទៀតដូចជា "Legend of The Blue Sea" និង "The King: Eternal Monarch" ហើយថាលោកពិតជាសង្ហាខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lee Minho
Lee Minho

ប៉ុន្តែថ្មីៗនេះក្រោយបាត់មុខពីសិល្បៈមួយរយៈ Lee Minho បានត្រឡប់មកវិញនិងរងការរិះគន់ពីសម្រស់របស់លោក ដោយអ្នកលេងបណ្ដាញសង្គមមួយចំនួនលើកឡើងថា លោកពិតជាឡើងទម្ងន់ខុសពីមុនខ្លាំងណាស់ តាមរយៈរូបភាពដែលលោកបានចូលរួមផ្សព្វផ្សាយពីផលិតផលគ្រឿងសម្អាងមួយ។

Lee Minho
Lee Minho

ជាងនេះទៅទៀត ពួកគេបានហៅលោកថា "លោកពូ" ហើយបានរិះគន់ថាលោកមិនសមនឹងធ្វើអ្នកតំណាងផលិតផលថែរក្សាសម្រស់ទាល់តែសោះ ព្រោះផ្ទៃមុខលោកមូលធំ។ យ៉ាងណាមិញក៏មានអ្នកគាំទ្រចេញមកការពារតារាប្រុសវ័យ៣៧ឆ្នាំនេះដែរថា រូបគេនៅតែសង្ហាទោះបីឡើងទម្ងន់បន្តិចមែន ហើយអាចមកពីស្ត្រេសនិងមានការងារច្រើនទើបរាងខុសពីមុនបែបនេះ៕  

Lee Minho
Lee Minho
Lee Minho
Lee Minho
រូបភាពថ្មីរបស់ Lee Minho
រូបភាពថ្មីរបស់ Lee Minho
រូបភាពថ្មីរបស់ Lee Minho
រូបភាពថ្មីរបស់ Lee Minho

ប្រភពtodayonline

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T