ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម ដែលមានតម្លៃប្រមាណ ១០០ លានដុល្លារ បើកសម្ពោធជាផ្លូវការ ដើម្បីផ្គត់ផ្គង់លំនៅដ្ឋានបែបទំនើបនៅកម្ពុជា

//s9.kh1.co/15/15ecb2d0cdb1d5b227e18b964c2e897a6d2e1ca0.jpg
តារា & កម្សាន្ដ

 ០៦-កក្កដា-២០២៤ ២ល្ងាច · ៣ ខែមុន

ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម ដែលវិនិយោគឡើងក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារ បានបើកសម្ពោធជាផ្លូវការហើយ

ភ្នំពេញ ៖ ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម កម្ពស់ ២៨ ជាន់ ស្ថិតចំកណ្តាលទីក្រុងភ្នំពេញ ដែលវិនិយោគឡើងក្នុងទំហំទឹកប្រាក់ប្រមាណ ១០០លានដុល្លារ បានបើកសម្ពោធជាផ្លូវការហើយនារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីផ្គត់ផ្គង់លំនៅដ្ឋានបែបទំនើបនៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ពិធីសម្ពោធនេះ បានរៀបចំឡើង ក្រោមវត្តមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា រួមនឹងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ថ្លែងនាឱកាសបើកសម្ពោធជាផ្លូវការនេះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានថ្លែងថា ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម គឺជាសក្ខីភាពមួយដែលស្តែងចេញនូវចក្ខុវិស័យ ភាពច្នៃប្រឌិត។ វឌ្ឍនភាព និងភាពស្រស់ស្អាតនៃខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម គឺជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែង និងមោទនភាពមួយដែលមិនអាចបំភ្លេចបាន។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

អ្នកឧកញ៉ា មានប្រសាសន៍បន្តថា ស្ថិតនៅក្នុងខណ្ឌទួលគោក ចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ អគារនេះបានឈរត្រដែតស្កឹមស្កៃបង្ហាញពីការរចនា នៃភាពច្នៃប្រឌិតដ៏ស៊ីវីល័យ រួមផ្សំជាមួយនឹងបច្ចេកវិទ្យាទំនើបដ៏សម្បូរបែប។ គម្រោងនេះ មានតម្លៃប្រមាណជិត ១០០ លានដុល្លារ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម បានចាប់ផ្តើមបើកការការដ្ឋានសាងសង់នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៩។ គម្រោងដ៏អស្ចារ្យមួយនេះ ត្រូវបានស្ថាបនាឡើងជាខុនដូមាន ៨៥១យូនីត និងផ្ទះអាជីវកម្មចំនួន ៥០ផ្ទះ លាតសន្ធឹងលើផ្ទៃដីជាង ១០ម៉ឺនម៉ែត្រការ៉េ  ដែលមានកម្ពស់ ២៨ជាន់។ ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម មានលក្ខណៈសំខាន់ៗ រួមមាន យូនីតប្រភេទស្ទូឌីយោ យូនីតប្រភេទមួយបន្ទប់ ពីរបន្ទប់ និងបីបន្ទប់ និងយូនីតប្រភេទ Penthouse មានបីបន្ទប់ និង៤បន្ទប់គេង។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអបអរសារទរចំពោះការបើកសម្ពោធជាផ្លូវការនៃ ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម នាពេលនេះ ដើម្បីចូលរួមចំណែកក្នុងការផ្គត់ផ្គង់លំនៅដ្ឋានទំនើប ដល់់ពលរដ្ឋកម្ពុជា ក៏ដូចជាផ្តល់នូវជម្រើសបន្ថែមដល់ភ្ញៀវបរទេស ដែលមានបំណងមកស្នាក់នៅ និងបំពេញការងារនៅកម្ពុជា។ លើសពីនេះទៅទៀត វត្តមាននៃខុនដូ ក៏ជួយបង្កើនសម្រស់ដល់រាជធានីភ្នំពេញផងដែរ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

មានទីតាំងនៅលើផ្លូវ ៣សំខាន់ៗប្រសព្វគ្នា នោះគឺផ្លូវលេខ ៥៦៦ ផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៣៣៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ខុនដូ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ត្រូវបានសហការវិនិយោគឡើងដោយក្រុមហ៊ុនក្នុងស្រុក រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ហុង ឡៃហួត គ្រុប របស់សិង្ហបុរី។ រ៉ូយ៉ាល់ គ្រុប ផ្លាទីនឹម ត្រូវបានឌីហ្សាញឡើងរួមបញ្ចូលទាំងពន្លឺព្រះអាទិត្យ និងលំហូរខ្យល់ និងផ្តល់នូវទេសភាពដោយគ្មានដែនកំណត់ទាំង ៨ទិស។ 

រូបភាពអគារ ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម
រូបភាពអគារ ខុនដូ រ៉ូយាល់ គ្រុប ផ្លាទីនឹម

ក្រៅពីនេះ ក៏មានផ្ដល់ជូនសួនច្បារលើអាកាសផ្តាច់មុខសម្រាប់តែអ្នករស់នៅ ក្នុងការលំហែកាយពេញមួយថ្ងៃ ស្របពេលគយគន់ទេសភាព៣៦០ដឺក្រេនៃទីក្រុងភ្នំពេញ មានមហាវិថីសម្រាប់ការដើរទិញទំនិញលក្ខណៈ indoor ឌីហ្សាញសម្រាប់ជីវីតទំនើបទាន់សម័យ ដែលទាក់ទាញប្រេនអន្តរជាតិ និងប្រេនអាហារ ភេសជ្ជៈជាច្រើនផ្តល់នូវបទពិសោធន៍មិនធ្លាប់មានពីមុនមក។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ចំពោះព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរសព្ទ (099) 953 999 និងអញ្ជើញទៅកាន់ការិយាល័យលក់របស់ក្រុមហ៊ុន នៅទីតាំងគម្រោងផ្ទាល់ ស្ថិតនៅដីឡូតិ៍ លេខ៦២ ភូមិទី៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ប្រសព្វផ្លូវ ៣សំខាន់ គឺផ្លូវលេខ ៥៦៦ ផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៣៣៥ ៕

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T