បាងកក អ៊ែ​រវេ​យ៍ រៀបចំ​ពិ​ព័រ​ណ៍ទេសចរណ៍ Boutique Journey Travel Fair និង​បង្ហាញ​ជា​ផ្លូវការ​នូវ​បណ្ណ Cambodia Travel Pass

//s9.kh1.co/cf/cf2e4301dafb1fde6660060868c50901c91005f1.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២៤ ១១ព្រឹក · ៣ ខែមុន

ក្រុមហ៊ុន​បាងកក អ៊ែ​រវេ​យ៍ ប្រកាស​បើក​ពិព័រណ៍​ទេសចរណ៍ “Boutique Journey Travel Fair” និង​បង្ហាញ​បណ្ណ Cambodia Travel Pass

ភ្នំពេញ​ ៖ កាលពីថ្ងៃ​ទី ៥ ខែកក្កដា ២០២៤ ក្រុមហ៊ុន​បាងកក អ៊ែ​រវេ​យ៍ ដឹកនាំ​ដោយ ​អ្នក​នាង អា​ម៉​ន​រ៉ាត គង់​សាវ៉ា​ត ដែល​ជា​អនុប្រធាន​ផ្នែក​លក់ និង​អនុប្រធាន​ស្តីទី​ផ្នែក​ទីផ្សារ សហការ​ជាមួយ​អាជ្ញាធរ​ទេសចរណ៍​ថៃ ដឹកនាំ​ដោយ​អ្នក​នាង ស៊ូ​ប៉ា​កាន យ៉ូ​ដ​ឈុ​ន ដែល​ជានា​យក​គ្រប់គ្រង មាន​មោទនភាព​ប្រកាស​បើក​ពិព័រណ៍​ទេសចរណ៍ “Boutique Journey Travel Fair” និង​បង្ហាញ​បណ្ណ Cambodia Travel Pass ។ ពិធី​សម្ពោធ​ជា​ផ្លូវការ ត្រូវ​បាន​រៀបចំ​ឡើង​នៅ Central Court ក្នុង​ផ្សារ​ទំនើប​អ៉ី​អន ២ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

អ្នក​នាង អា​ម៉​ន​រ៉ាត គង់​សាវ៉ា​ត អនុប្រធាន​ផ្នែក​លក់ និង​អនុប្រធាន​ស្តីទី​ផ្នែក​ទីផ្សារ របស់​ក្រុមហ៊ុន បាងកក អ៊ែ​រវេ​យ៍ បាន​បង្ហាញ​អារម្មណ៍​រីករាយ និង​បាន​លើក​ឡើង​ថា ៖ 

​យើង​ពិតជា​រំភើប​ចំពោះ​ការ​រៀបចំ​ពិព័រណ៍​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ស​កម្ពុជា។បណ្ណ Cambodia Travel Pass នេះ​នឹង​ផ្តល់​ជូន​នូវ​ការ​ធ្វើ​ដំណើរ​ប្រកបដោយ​ភាព​បត់បែន និង​ងាយស្រួល​រួម​ជាមួយ​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្បូរ​បែប​ដែល​បង្កើត​ឡើង​ដើម្បី​ជួយ​ឱ្យ​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ​កាន់តែ​ប្រសើរ​ឡើង។ យើង​ក៏​មាន​ក្តី​រំភើប​ផង​ដែរ​ក្នុង​ការ​ផ្តល់ ជូន​នូវ​តម្លៃ​សំបុត្រ​ដ៏​ពិសេស​ដែល​អាច​រក​ទិញ​បាន​តែ​នៅ​ក្នុង​កម្មវិធី​នេះ​ប៉ុណ្ណោះ។ ពិ​ព័រ​ព​ណ៍​ទេសចរណ៍ Boutique Journey Travel Fair និង​បណ្ណ Cambodia Travel Pass បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ បាងកក អ៊ែ​រវេ​យ៍ ក្នុង​ការ​ផ្តល់​ជូន​នូវ​ជម្រើស​នៃ​ការ​ធ្វើ ដំណើរ​ប្រកប ដោយ​ភាព​បត់បែន ប្រណីតភាព និង​ភាព​ងាយស្រួល ដែល​នឹង​ផ្តល់​នូវ​បទ ពិសោធន៍​ល្អ​ៗ​បន្ថែម​ទៀត​ដល់​អតិថិជន​ដ៏​មាន​តម្លៃ​របស់​យើង ។ កម្មវិធី​នេះ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​យើង​ ក្នុង​ការ​នាំ​មក​នូវ​សេវាកម្ម​ដ៏​ល្អ​ឯក រួម​ជាមួយ​អត្ថ ប្រយោជន៍​ដ៏​ច្រើន​សម្បូរ​បែប​។

អ្នក​នាង អា​ម៉​ន​រ៉ាត គង់​សាវ៉ា​ត អនុប្រធាន​ផ្នែក​លក់ និង​អនុប្រធាន​ស្តីទី​ផ្នែក​ទីផ្សារ របស់​ក្រុមហ៊ុន បាងកក អ៊ែ​រវេ​យ៍
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

Cambodia Travel Pass គឺជា​កម្មវិធី​ប្រ​ម៉ូ​សិន​ដែល​ត្រូវ​បាន​បង្កើត​ឡើងជា​ពិសេស ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរ​ដ៏​ពិសេស​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ។ ការ​ផ្តល់​ជូន​មាន​ពេល​កំណត់​នេះ នឹង​បើក​ការ​បញ្ជា​រទិញ​ពី​ថ្ងៃ​ទី ១-២៥ ខែកក្កដា ឆ្នាំ ២០២៤ ហើយ​អនុញាត​ឱ្យធ្វើ​ដំណើរ​ឥត​កំណត់​សម្រាប់​ផ្លូវ​ហោះហើរ​រវាង ភ្នំពេញ​-​បាងកក និង​សៀមរាប​-​បាងកក ចាប់ពី​ថ្ងៃ ១ ខែសីហា ឆ្នាំ ២០២៤ រហូត​ដល់ ៣១ ខែកក្កដា ឆ្នាំ ២០២៥ ក្នុង​តម្លៃ​ត្រឹមតែ ២,៥៩០ដុល្លារប៉ុណ្ណោះ (​លក្ខខណ្ឌ​ផ្សេង​ៗ​ត្រូវ​បាន​អនុវត្ត​)។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

អត្ថប្រយោជន៍ និង​សិទ្ធិ​ពិសេស​នៃ​បណ្ណ Cambodia Travel Pass ៖ 

១. ការ​ធ្វើ​ដំណើរ​ឥត​ចំនួន​កំណត់ ៖ រីករាយ​នឹង​ការ​ហោះហើរ​ឥត​ចំនួន​កំណត់​សម្រាប់​ជើង ហោះហើរ ភ្នំពេញ​-​បាងកក និង​សៀមរាប​-​បាងកក ។

២. រយៈពេល​កក់​សំបុត្រ និង​ធ្វើ​ដំណើរ​មាន​ភាព​បត់បែន ៖ កក់​សំបុត្រ និង​ធ្វើ​ដំណើរ​នៅ​ពេល ណា​ក៏​បាន​ចន្លោះ​ថ្ងៃ ១ ខែសីហា ឆ្នាំ ២០២៤ រហូត​ដល់ ៣១ ខែកក្កដា ឆ្នាំ ២០២៥ ។

៣. ការ​ដំឡើង​ទៅ​ជា​សមាជិក FlyerBonus Premier ៖ ដំ​ឡើងជា​សមាជិក FlyerBonus Premier ពេញ​មួយ​យុទ្ធនាការ​នេះ ជាមួយនឹង Premier Plus ដែល​នៅ​តែ​បន្ត​មិន​ប្រែប្រួល ។

៤. ការ​ជ្រើសរើស​កន្លែង​អង្គុយ ៖ ជ្រើសរើស​កន្លែង​អង្គុយ​តាម​ចំណូលចិត្ត​នៅ​គ្រប់​ជើង ហោះហើរ ។

៥. អីវ៉ាន់​របស់​ម្ចាស់​បណ្ណ​ត្រូវ​បាន​ផ្តល់​អាទិភាព ៖ ទទួល​បាន​អីវ៉ាន់​កាន់តែ​ឆាប់រហ័ស ។

៦. Premier Check-in Counter ៖ ចូល​ទៅ​កន្លែង​ចុះ​ឈ្មោះ premier check-in counters ដែល​ទំនេរ ។

៧. គូ​ប៉ុង Blue Ribbon Club Lounge ៖ ទទួល​បាន​គូ​ប៉ុង​សម្រាប់​ប្រើប្រាស់​នៅ​កន្លែង សម្រាក​រង់ចាំ Blue Ribbon Club ចំនួន ៥ ដែល​មាន​តម្លៃ​ស្មើនឹង 4,750 បាត ។

៨. ដាក់​អីវ៉ាន់​បាន​កាន់តែ​ច្រើន ៖ រីករាយ​នឹង​គីឡូ​បន្ថែម​សម្រាប់​ជើងហោះហើរ បាងកក អ៊ែ​រវេ​យ៍ ទៅ​តាម FlyerBonus Premier status ។

៩. កែប្រែ​ការ​កក់​សំបុត្រ​ឥត​កំណត់ ៖ កែប្រែ​ការ​កក់​សំបុត្រ​ឥត​កំណត់ និង​ឥត​គិតថ្លៃ ។

១០. ការ​បញ្ចុះតម្លៃ​ពី Beyond Flying Program ៖ អាច​ប្រើប្រាស់​ការ​បញ្ចុះតម្លៃ​ពិសេស​ពី​ដៃគូ Beyond Flying Program ។

១១. ពិន្ទុ FlyerBonus ៖ ទទួល​បាន​ពិន្ទុ FlyerBonus ពី​គ្រប់​ជើងហោះហើរ​របស់ បាងកក អ៊ែ​រវេ​យ៍ រួម​ទាំង​ពិន្ទុ Tier Bonus ផង​ដែរ​ដែល​អាស្រ័យ​លើ​ចំនួន​នៃ​ការ​គណនា​ជា​មុន ដោយ​ផ្អែក​លើ​ពិន្ទុ​ដែល​ទទួល​បាន​ពី​ជើងហោះហើរ និង​សមាជិកភាព​នៅ​ថ្ងៃ​នៃ​ការ ហោះហើរ ។

១២. Complimentary ONE SIAM Coin ៖ ទទួល​បាន 2,000 ONE SIAM Coin (ONE SIAM នៅ Siam Paragon) ជា កាដូ​ស្វាគមន៍។

សម្រាប់​ព័ត៌មាន​បន្ថែម និង​ការ​ជាវ​បណ្ណ Cambodia Travel Pass សូម​ចូល​ទៅ​កាន់ ៖ Link ឬ​ទាក់ទង​ការិយាល័យ​ភ្នំពេញ​តាម​រយៈ

+(855) 23 426 707 ឬ​ផ្នែក​ទំនាក់ទំនង​អតិថិជន​តាម​រយៈ 1771 (​នៅ​ក្នុង​ប្រទេស​ថៃ​តែ​ប៉ុណ្ណោះ​)។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ការ​លក់​សំបុត្រ​យន្តហោះ​តម្លៃ​ពិសេស ៖ បន្ថែម​ពីលើ Cambodia Travel Pass បាងកក អ៊ែ​រវេ​យ៍ ក៏​ផ្តល់​ជូន​ផង​ដែរ​នូវ​ការ​លក់​សំបុត្រ​យន្តហោះ​តម្លៃ​ពិសេស​សម្រាប់​ការ​ធ្វើ​ដំណើរ ចន្លោះ​ថ្ងៃ ៥ ខែកក្កដា រហូត​ដល់ ៣១ ខែធ្នូ ឆ្នាំ ២០២៤ ដែល​ផ្តល់​ជូន​តែ​ក្នុង​កម្មវិធី​នេះ ប៉ុណ្ណោះ ។ រីករាយ​នឹង​ការ​ធ្វើ​ដំណើរ ទៅ​-​មក រវាង​ភ្នំពេញ​-​បាងកក ក្នុង​តម្លៃ​ចាប់ពី ២០៨ដុល្លារ ប៉ុណ្ណោះ និង​ជើងហោះហើរ​រវាង​ភ្នំពេញ​-​បាងកក​-​ភូ​កេ​ត ឬ ឈៀង​ម៉ៃ ក្នុង​តម្លៃ​ចាប់ពី ២៨៨ដុល្លារ ប៉ុណ្ណោះ (​តម្លៃ​សរុប​រួម​បញ្ចូល​ពន្ធ​ទាំងអស់​)។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ជើងហោះហើរ​ត្រង់​ប្រចាំ​ថ្ងៃ​រវាង សៀមរាប​, ភ្នំពេញ​-​បាងកក ៖ បាងកក អ៊ែ​រវេ​យ៍ ប្រតិបត្តិការ ជើងហោះហើរ​ឥត​ឈប់​បី​ជើង​ជា​រៀងរាល់ថ្ងៃ​រវាង​សៀមរាប (​អង្គរ​) និង​បាងកក (​សុ​វ​ណ្ណា​ភូមិ​) ដោយ​ប្រើ​យន្តហោះ ATR72-600 ជាមួយនឹង​កន្លែង​អង្គុយ​ចំនួន ៧០ កៅអី ។ លើស​ពី​នេះ​ទៅ​ទៀត​បាងកក អ៊ែ​រវេ​យ៍ ប្រតិបត្តិការ​ជើងហោះហើរ​ឥត​ឈប់​ពីរ​ជើង​ជា​រៀង រាល់ថ្ងៃ​រវាង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​បាងកក (​សុ​វ​ណ្ណា​ភូមិ​) ដោយ​ប្រើ​យន្ត ហោះ​ប្រភេទ Airbus 319 ។ (​ចាប់ពី​ថ្ងៃ ១ កញ្ញា ២០២៤ តទៅ​សេវាកម្ម​សម្រាប់​ផ្លូវ​ហោះ ហើរ​ភ្នំពេញ​-​បាងកក នឹង​ត្រូវ​បង្កើន​ដល់​បី​ជើង​ជា​រៀងរាល់ថ្ងៃ​)។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​អ្នកដំណើរ បាងកក អ៊ែ​រវេ​យ៍ កំពុង​ផ្តល់​ជូន​ការ អនុញាត​ឱ្យ​ដាក់​អីវ៉ាន់​បន្ថែម ១០ គីឡូក្រាម​ទៀត សម្រាប់​អ្នកដំណើរ​ទាំងអស់​ដែល​ធ្វើ​ដំណើរ លើ​ជើងហោះហើរ បាងកក​-​ភ្នំពេញ និង ភ្នំពេញ​-​បាងកក។ សិទ្ធិ​ពិសេស​នេះ​ផ្តល់​ជូន​ពី​ថ្ងៃ នេះ​រហូត​ដល់​ថ្ងៃ​ទី ២៦ ខែតុលា ឆ្នាំ ២០២៤ ។ អ្នកដំណើរ Economy Class អាច​រីករាយ​ជា មួយ​នឹង​ការ​ដាក់​អីវ៉ាន់​សរុប​បាន​រហូត​ដល់ ៣០ គីឡូក្រាម ខណៈ​អ្នកដំណើរ Business Class អាច​ដាក់​អីវ៉ាន់​បាន​រហូត​ដល់ ៥០ គីឡូក្រាម ។ ការ​អនុញាត​ឱ្យ​ដាក់​អីវ៉ាន់​បន្ថែម ៣០ គីឡូក្រាម​នេះ សម្រាប់​តែ​ជើងហោះហើរ បាងកក អ៊ែ​រវេ​យ៍ (PG) ប៉ុណ្ណោះ ។ (​សម្រាប់​អីវ៉ាន់​កូន​ក្មេង អាច​ដាក់​បាន ១០ គីឡូក្រាម​ដដែល​) ។
អំពី បាងកក អ៊ែ​រវេ​យ៍បាងកក អ៊ែ​រវេ​យ៍ ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ផ្តល់​សេវាកម្ម​ពេញលេញ​ក្នុង​ការ​ដឹក​អ្នក ដំណើរ ត្រូវ​បាន​ផ្តល់​កិត្តិនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​តំបន់​ល្អ​បំផុត​លើ​ពិភពលោក និង​ក្រុមហ៊ុន​អាកាសចរណ៍​ល្អ​បំផុត​ក្នុង​តំបន់​អាស៊ី​ដោយ​ពានរង្វាន់​ក្រុមហ៊ុន​អាកាសចរណ៍​លើ​ពិភពលោក SKYTRAX រយៈពេល ៨ ឆ្នាំ​ជាប់​ៗ​គ្នា ។ បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៦៨ បាងកក អ៊ែ​រវេ​យ៍ គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ទី​មួយ​របស់​ប្រទេស​ថៃ ។ តាម​រយៈ​ប្រតិបត្តិ​ការប្រមាណ ១០០ ជើង​ជា​រៀងរាល់ថ្ងៃ​ពី​អាកាសយានដ្ឋាន​សុ​វ​ណ្ណា​ភូមិ នៅ​បាងកក និង​អាកាសយានដ្ឋាន នៅ​សា​មុ​យ ក្រុមហ៊ុន​នេះ​ភ្ជាប់​អ្នកដំណើរ​ទៅ​កាន់​ទិស​ដៅ​ហោះហើរ​ប្រណីត​ៗ​ប្រមាណ​ជាង ២០ នៅ​ទូ​ទាំង​ពិភពលោក និង​ក្នុង​តំបន់​អាស៊ី ។ ទិស​ដៅ​ឆ្នេរ​ល្បី​ៗ​ដូច​ជា សា​មុ​យ ភូ​កេ​ត ក្រា​ប៊ី ត្រា​ត (​កោះ​ឆាង​) និង​ម៉ា​ឌី​វ ខណៈ ទិស​ដៅ​មរតក​ដូច​ជា​សុខោទ័យ លួង​ប្រា​បាង និង​សៀមរាប (​អង្គរ​) ផ្តល់​នូវ​បទ​ពិសោធន៍​វប្បធម៌​ដ៏​វិសេសវិសាល ៕ 

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T