ចូលរួមសោកស្ដាយ តារាសម្ដែងចិន Cheng Peipei ទទួលមរណភាព ក្នុងវ័យ ៧៨ឆ្នាំ​

//s9.kh1.co/30/30d98b3216976612230ecd5924e7cd0b1c15c51f.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២៤ ១១ព្រឹក · ២ ខែមុន

គួរឲ្យសោកស្ដាយ តារាសម្ដែងជើងចាស់ Cheng Peipei បានទទួលមរណភាព ក្នុងវ័យ៧៨ឆ្នាំ។

ចិន៖ គឺជាដំណឹងដ៏គួរឲ្យសោកស្ដាយ បន្ទាប់ពី តារាសម្ដែងជើងចាស់ Cheng Peipei បានទទួលមរណភាព នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា បន្ទាប់ពីបានតស៊ូជាមួយជំងឺ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 

អ្នកតំណាងរបស់ តារាសម្ដែងស្រីជើងចាស់រូបនេះ បានផ្ញើសេចក្តីថ្លែងការណ៍តាមរយៈក្រុមហ៊ុនគ្រប់គ្រងរបស់អ្នកស្រី ទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី ១៩ ខែកក្កដាថា «យើងពិតជាសោកសៅបំផុត ក្នុងការប្រកាសថា លោកស្រី Cheng Peipei បានទទួលមរណភាពនៅថ្ងៃទី ១៧ ខែកក្កដា ម៉ោងនៅសហរដ្ឋអាមេរិក។ សហការីទាំងអស់នៅ Kaiyi Entertainment មានការសោកស្ដាយ ​ចំពោះ​រឿង​នេះ»។ 

អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 

ក្រុមហ៊ុនគ្រប់គ្រង បានពន្យល់ពីមូលហេតុ ដែលរក្សាការសម្ងាត់អំពីជំងឺរបស់សិល្បកររូបនេះជាឯកជនថា ដំបូង អ្នកស្រី កំពុងព្យាយាមព្យាបាលជំងឺរបស់ខ្លួន។ បន្ទាប់មក អ្នកស្រីក៏សង្ឃឹមថានឹងអាចចំណាយពេលជាមួយគ្រួសាររបស់អ្នកស្រីបានដែរ ហើយអ្នកស្រីបានទទួលមរណភាពដោយ មានកូនៗ និង មនុស្ស​ជា​ទី​ស្រឡាញ់​នៅ​ក្បែរ​ ដូច​ដែល​អ្នកស្រីប្រាថ្នា។

យោងតាមប្រភពព័ត៌មាន តារាសម្តែងជើងចាស់ Cheng Peipei បានទទួលមរណភាពក្នុងវ័យ ៧៨ ឆ្នាំ ខណៈដែលទំព័រផ្ទាល់ខ្លួនរបស់អ្នកស្រី ក៏ត្រូវបានប្ដូរ ទៅជាពណ៌សខ្មៅ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 
អ្នកស្រី Cheng Peipei 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T