ដឹងប្រវត្តិញាក់សាច់! ចេញទៅដណ្តើមខ្សែក្រវាត់ពិភពលោកនៅ នូវែលហ្សេឡង់ ខែវិច្ឆិកាខាងមុខ ឡៅ ចិត្រា ត្រូវជួបជើងខ្លាំងរូបនេះ ដែលទើបឈ្នះខ្សែក្រវាត់ 8 man ថ្មីថ្មោង

//s9.kh1.co/f6/f607e0b89dd74c2a496d67a6224add30cf08ad37.jpg
កីទ្បា

 ២៣-កក្កដា-២០២៤ ៩ព្រឹក · ២ ខែមុន

ចេញទៅដណ្តើមខ្សែក្រវាត់ពិភពនៅ នូវែលហ្សេឡង់ ខែវិច្ឆិកាខាងមុខ ឡៅ ចិត្រា ត្រូវជួបជើងខ្លាំងរូបនេះ ដែលទើបឈ្នះខ្សែក្រវាត់ 8 man ថ្មីថ្មោង

បរទេស៖ អ្នកលេងប្រអប់ឆ្វេងឡៅ ចិត្រា នឹងទទួលបានឱកាសចេញទៅប្រកួតនៅក្រៅស្រុកជាថ្មី បន្ទាប់ពីថ្មីៗនេះលោក អឹម ដែលជាប្រូម៉ូតទ័រនៅ អូស្ត្រាលី បានបញ្ជាក់ថា ខាង នូវែលហ្សេឡង់ ដែលជាអ្នករៀបចំកម្មវិធី គេបានសម្រេចចិត្តជ្រើសរើសយកឡៅ ចិត្រា ដើម្បីទៅប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឡៅ ចិត្រា
ឡៅ ចិត្រា

យ៉ាងណាមិញ មុនពេលការសម្រេចលើការជ្រើសរើសនេះ លោក អឹម បានបញ្ចេញបេក្ខភាពបីនាក់រួមមានអេ អាំម៉ារីនភូថង, ឡៅ ចិត្រា និង លន បញ្ញា ដើម្បីឱ្យអ្នកគាំទ្រគុនខ្មែរទាំងអស់ជួយបញ្ចេញយោបល់ ថាតើគួរយកអ្នកណាទើបសក្តិសម ហើយតាមការបោះឆ្នោតភាគច្រើន អ្នកគាំទ្រគឺពេញចិត្តចង់ឱ្យយក អាំម៉ារីន ទៅជាង ប៉ុន្តែចុងក្រោយខាង នូវែលហ្សេឡង់ គេបានសម្រេចចិត្តជ្រើសរើសយក ឡៅ ចិត្រា ទៅជំនួសវិញ។

អេ អាំម៉ារីន
អេ អាំម៉ារីន
ឡៅ ចិត្រា និងលន បញ្ញា
ឡៅ ចិត្រា និងលន បញ្ញា

ងាកមកមើលដៃគូរបស់ ឡៅ ចិត្រា ដែលនឹងត្រូវជួបគ្នានៅប្រទេស នូវែលហ្ស៊េឡង់ ក្នុងខែ វិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ គេមានឈ្មោះថា Michael Isaac។ កីឡាកររូបនេះ គេជាជនជាតិ នូវែលហ្សេឡង់ ផ្ទាល់ ហើយគេមានជំនាញប្រកួតទាំងលក្ខណៈ Kick Boxing និងប្រដាល់សេរី។

Michael គេធ្លាប់ជាម្ចាស់ជើងឯកប្រចាំប្រទេស នូវែលហ្សេឡង់ ៣ ដង ហើយគេក៏ធ្លាប់ឈ្នះខ្សែក្រវាត់ស្ថាប័នពិភពលោក WKA និង IKBF របស់ នូវែលហ្សេឡង់ ផងដែរ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ Michael កាលពីពេលថ្មីៗនេះ រូបគេទើបតែបានឈ្នះខ្សែក្រវាត់ 8 Man King in the Ring បន្ទាប់ពីយកឈ្នះលើការប្រកួតវគ្គជម្រុះ ៣ ជុំ និងវគ្គផ្តាច់ព្រ័ត្រមួយប្រកួតចុងក្រោយទៀត៕

Michael Isaac
Michael Isaac
Michael Isaac
Michael Isaac
Sem Kosal
K.S

អត្ថបទទាក់ទង

//s9.kh1.co/40/4026779021425c9b3091a55e2f1b9dc1b0fbbffc.jpg

គូនេះមាននិស្ស័យអត់មើលទៅ? លោកឧកញ៉ា យឹម តាស្រង់ ថា បើមានកម្មវិធីរៀបចំឲ្យ ធឿន ធារ៉ា ប៉ះ ធន់ រិទ្ធី គាត់សុំឧបត្ថមប្រាក់ក្រៅផ្លូវការដល់អ្នកឈ្នះរហូតដល់ទៅ...

 ០៧-កញ្ញា-២០២៤ 
 ៣ល្ងាច · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T