2NE1 ជិតត្រឡប់មកវិញ Sandara ដាក់មួយម៉ាត់ទៅពួកធ្វើមិនស្គាល់នាង ក្រោយក្រុមរំសាយថា...

//s9.kh1.co/29/2934a2aa4d99b94c41d45543f77d58a70dcbb33f.jpg
តារា & កម្សាន្ដ

 ២៦-កក្កដា-២០២៤ ៩ព្រឹក · មួយខែមុន

Sandara Park បានទម្លាយថា ក្រោយពេល 2NE1 បានរំសាយក្រុមនៅឆ្នាំ២០១៦នោះ គឺ មានអ្នកខ្លះដែលពីមុនធ្លាប់ស្គាល់នាង បែរជាធ្វើជាមិនស្គាល់ថានាងជាអ្នកណាទៅវិញ

កូរ៉េខាងត្បូង៖ ដំណឹងនៃការវិលត្រឡប់មកវិញរបស់ក្រុមចម្រៀងនារីរៀមច្បង 2NE1 ពិតជាធ្វើឲ្យកក្រើកវិស័យ KPOP ព្រមទាំងអ្នកគាំទ្រចាស់ៗទៀតផង ជាពិសេសគឺពេល YG បានចេញមកប្រកាសថា 2NE1 នឹងធ្វើការប្រគុំតន្ត្រីឈ្មោះថា "WELCOME BACK" ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sandara Park
Sandara Park
2NE1
2NE1

ទន្ទឹមនឹងការអបអរសាទរ ក៏ដូចជារំភើបរីករាយពីសំណាក់អ្នកគាំទ្រនោះ កញ្ញា Sandara Park ដែលជាសមាជិកចាស់ជាងគេក្នុងក្រុមល្បីរឿងមានរូបសម្រស់ស្រស់ស្អាតសាច់ចាំនោះ ធ្លាប់បានទម្លាយថា ក្រោយពេល 2NE1 បានរំសាយក្រុមនៅឆ្នាំ២០១៦នោះ គឺ មានអ្នកខ្លះដែលពីមុនធ្លាប់ស្គាល់នាង បែរជាធ្វើជាមិនស្គាល់ថានាងជាអ្នកណាទៅវិញ។

Sandara Park
Sandara Park
2NE1
2NE1

អ៊ីចឹងហើយទើបពេល 2NE1 ត្រឡប់មកវិញបែបនេះ អ្នកគាំទ្រមានការព្រួយបារម្ភថា អតីតអ្នកស្គាល់គ្នាដែល Sandara និយាយដល់នោះអាចនឹងវិលត្រឡប់មកសុំត្រូវគ្នាជាមួយនាងវិញទើបបានជា បង្ហោះសារប្រាប់ទៅ Sandara ថា៖ "ត្រូវធ្វើឲ្យប្រាកដចិត្តថាអតីតមិត្តភក្តិរបស់អ្នកដែលធ្វើជាមិនស្គាល់អ្នកក្រោយពេល 2NE1 រំសាយក្រុមនោះ នឹងមិនមកសុំសំបុត្រនោះទេណា៎។ សូមនិយាយថាអ្នកមិនស្គាល់ទេ។ ខ្ញុំដឹងថាអ្នកចិត្តល្អណាស់ ប៉ុន្តែពួកគេមិនសមនឹងឲ្យអ្នកចិត្តល្អដាក់ទេ។"

ភ្លាមនោះ Sandara បានចូលទៅបញ្ចេញមតិតបថា៖ "ពិតប្រាកដណាស់។"  

Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park
Sandara Park

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T