គិតចឹងអត់? ជើងចាស់ Dwight Yorke ជឿថា Maguire នឹងខ្លាំងឡើងវិញ បើគេផ្លាស់ទៅក្លិបគូសត្រូវ Man UTD មួយនេះ

//s9.kh1.co/44/44c346bed5f59bcf717e24553db649eafea21df9.jpg
កីទ្បា

 ២៦-កក្កដា-២០២៤ ១១ព្រឹក · មួយខែមុន

ជើងចាស់ Dwight Yorke ជឿថា Maguire នឹងខ្លាំងឡើងវិញ បើគេផ្លាស់ទៅក្លិបគូសត្រូវ Man UTD មួយនេះ

បរទេស៖ អតីតកីឡាករជើងចាស់របស់ Manchester United លោក Dwight Yorke ជឿជាក់ថា ខ្សែការពារកណ្តាល Harry Maguire នឹងឡើងជើងខ្លាំងឡើងវិញ ប្រសិនបើគាត់ផ្លាស់ទៅ Chelsea ដើម្បីជំនួសកន្លែងរបស់ Thiago Silva ដែលទើបចាកចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/c4/c4379196dfa8e29307abbaedf7d22d4e88f8b3b4.png

ជាការពិតណាស់ នាប៉ុន្មានរដូវកាលចុងក្រោយនេះ Maguire ហាក់ធ្វើពុំសូវបានល្អនោះទេ ក្នុងការបំពេញតួនាទីខ្សែការពារកណ្តាលរបស់ខ្លួនជាមួយ Man UTD ហើយជារឿយៗរូបគេតែងតែទទួលបានពាក្យរិះគន់មិនសំចៃមាត់ពីសំណាក់អ្នកគាំទ្រ និងមជ្ឈដ្ឋានខាងក្រៅ ប៉ុន្តែលោក Yorke ហាក់មានការរំពឹងខ្ពស់ ថាខ្សែការពារសញ្ជាតិ អង់គ្លេស រូបនេះ នឹងអាចឡើងដល់ចំណុចកំពូលរបស់ខ្លួនដូចកាលនៅ Leicester City វិញ ប្រសិនបើគេអាចមានឱកាសទៅលេងនៅទឹកដី Stamford Bridge។

https://s9.kh1.co/__image/w=650,h=366,q=100/fd/fd28ec203967063088847048c6ca8641cabf6441.png

ទាក់ទងនឹងរឿងខាងលើ លោក Dwight Yorke បានថ្លែងប្រាប់សារព័ត៌មាន Metro យ៉ាងដូច្នេះថា៖

Maguire បានបង្ហាញថា គាត់គឺមានសមត្ថភាពល្អខ្លាំង ដែលអាចឈានដល់ចំណុចកំពូលឡើងវិញ ប្រសិនបើគាត់លេងនៅក្លិបដូចជា Chelsea ដែលបច្ចុប្បន្នពួកគេកំពុងតែព្យាយាមកសាងក្រុមឡើងវិញ ហើយវានឹងអាចផ្តល់ឱកាសមួយដល់ Maguire...៕

លោក Dwight Yorke
https://s9.kh1.co/__image/w=650,h=488,q=100/c7/c7b81aa3c7c29841425c9bfa809937ba8e769180.png

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T