ទីបំផុតរកឃើញលំដាប់ A គីឡូ ៥៧ ហើយ ខណៈបឺត សង្ឃឹម ក្រោយឈ្នះយប់មិញបានផ្តាំផ្ញើទៅពេជ្រ ប៊ុនសិទ្ធបែបនេះ

//s9.kh1.co/f5/f5eb2bc0544d22482c9aa146e1ec7834154bf96e.jpg
កីទ្បា

 ០៦-កញ្ញា-២០២៤ ៤ល្ងាច · ១០ ថ្ងៃមុន

ទីបំផុតរកឃើញលំដាប់ A គីឡូ ៥៧ ហើយ ខណៈបឺត សង្ឃឹម ក្រោយឈ្នះយប់មិញបានផ្តាំផ្ញើទៅពេជ្រ ប៊ុនសិទ្ធបែបនេះ

បរទេស៖ ក្រោយទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ ទីបំផុតការប្រកួតគូលំដាប់ប្រទេសប្រចាំគីឡូ ៥៧ រវាងបឺត សង្ឃឹម ទល់នឹង ពេជ្រ ប៊ុនសិទ្ធ បានបញ្ចប់ទៅជាផ្លូវការហើយ កាលពីយប់ថ្ងៃទី ០៥ ខែ កញ្ញា ម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បឺត សង្ឃឹម
បឺត សង្ឃឹម

ការប្រកួតរវាងកីឡាករទាំង ២ គឺពិតជាស្វិតស្វាញមែនទែន ប៉ុន្តែចុងក្រោយបឺត សង្ឃឹម ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៣ ទឹកលក្ខណៈហ្គង់ចេញម្រាម កូនសិស្សលោកគ្រូសេន ប៊ុនថេន រូបនេះ បានយកឈ្នះលើដំរីយោលដៃពេជ្រ ប៊ុនសិទ្ធដោយពិន្ទុ និងក្រសោបបានខ្សែក្រវាត់ ហនុមានគុនខ្មែរ មួយគ្រឿង អមជាមួយប្រាក់រង្វាន់ ៥ ពាន់ដុល្លារអាមេរិក។

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតភ្លាម បឺត សង្ឃឹម បានបង្ហាញក្តីសោមនស្សរីករាយជាខ្លាំងជាមួយជ័យជម្នះដ៏ត្រចះត្រចង់របស់ខ្លួន ហើយជាមួយគ្នានេះរូបគេក៏បានថ្លែងអំណរគុណជាការដឹងគុណទៅកាន់លោកគ្រូសេន ប៊ុនថេន ដែលជាគ្រូបង្ហាត់ផ្ទាល់របស់គេផងដែរ។

ទន្ទឹមនឹងនេះ សង្ឃឹម គឺមិនភ្លេចនោះទេ ដោយគាត់បាននិយាយលួងលោមលើកទឹកចិត្តទៅកាន់ពេជ្រ ប៊ុនសិទ្ធ ដែលជាមិត្តរួមជាតិ និងជាមិត្តរួមអាជីពរបស់ខ្លួនផងដែរ ក្នុងនោះគាត់បានលើកឡើងថា "ខ្មែរដូចគ្នា ចាញ់ឈ្នះគឺនៅតែជាកីឡា បើមិនខ្ញុំឈ្នះ គឺគាត់ឈ្នះ តែថ្ងៃនេះខ្ញុំជាអ្នកឈ្នះ ចឹងឱ្យ ប៊ុនសិទ្ធ ប្រឹងបន្ថែមទៀត បើមានឱកាសយើងនឹងជួបគ្នាម្តងទៀត"។

បឺត សង្ឃឹម និងពេជ្រ ប៊ុនសិទ្ធ
បឺត សង្ឃឹម និងពេជ្រ ប៊ុនសិទ្ធ

សូមទស្សនាវីដេអូសម្ភាសន៍ខាងក្រោម៖

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T