កីឡាករ ជប៉ុន Anpo មានប្រវត្តិយ៉ាងណា ហេតុអ្វីបានជាគេហ៊ានចាប់គូឱ្យប៉ះ Pacquiao ភ្លាមៗ បន្ទាប់ពីដៃគូចាស់ Chihiro Suzuki ដកខ្លួន?

//s9.kh1.co/6f/6f6b18d0621ed383c622b6442a9f4962dacc7f0f.jpg
កីទ្បា

 ២៧-កក្កដា-២០២៤ ១ល្ងាច · មួយខែមុន

កីឡាករ ជប៉ុន Anpo មានប្រវត្តិយ៉ាងណា ហេតុអ្វីបានជាគេហ៊ានចាប់គូឱ្យប៉ះ Pacquiao ភ្លាមៗ បន្ទាប់ពីដៃគូចាស់ Chihiro Suzuki ដកខ្លួន?

ជប៉ុន៖ នៅសល់ត្រឹមតែមួយថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៤ ស្អែកនេះ នឹងឈានដល់ការប្រកួតដ៏ធំជាប្រវត្តិសាស្ត្រប្រចាំប្រទេសជប៉ុនរវាងស្តេចប្រដាល់របស់ ភីលីពីន កីឡាករ Manny Pacquiao និងអ្នកប្រដាល់ម្ចាស់ផ្ទះជប៉ុន Rukiya Anpo ហើយ ដែលការប្រកួតនឹងធ្វើឡើងនៅសង្វៀន Rizin ក្នុងប្រទេស ជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Manny Pacquiao និងអ្នកប្រដាល់ម្ចាស់ផ្ទះជប៉ុន Rukiya Anpo
Manny Pacquiao និងអ្នកប្រដាល់ម្ចាស់ផ្ទះជប៉ុន Rukiya Anpo

យ៉ាងណាមិញ មុនឈានដល់ការសម្រេចគូប្រកួតមួយគូនេះ មែនទែនទៅ Pacquiao គឹត្រូវជួបជាមួយនឹងកីឡាករ ជប៉ុន ដូចគ្នា ដែលជាម្ចាស់ខ្សែក្រវាត់ K-1 មានឈ្មោះថា Chihiro Suzuki ប៉ុន្តែចុងក្រោយ Suzuki ក៏បានបង្ខំចិត្តដកខ្លួនភ្លាមៗទៅវិញ ដោយសារតែគាត់មានបញ្ហារបួសដៃធ្ងន់ធ្ងរអំឡុងពេលហ្វឹកហាត់។ ដូច្នេះចុងក្រោយខាងជប៉ុនក៏បានសម្រេចចិត្តជ្រើសរើសឱ្យកីឡាករ Anpo មកប្រកួតជំនួសវិញ។

Manny Pacquiao និង Chihiro Suzuki
Manny Pacquiao និង Chihiro Suzuki

ជឿជាក់ថា ប្រិយមិត្តភាគច្រើនច្បាស់ជាមានចម្ងល់ខ្លះហើយ ថាតើកីឡាករ Anpo នេះជាអ្នកណា ហេតុអ្វីបានជាខាងម្ចាស់ផ្ទះជប៉ុនហ៊ានផ្តល់ឱកាសឱ្យគាត់ប្រកួតជាមួយ Pacquiao ដែលជាអ្នកប្រដាល់ដ៏ល្បីលំដាប់ពិភពលោកបែបនេះ?

យោងតាមប្រវត្តិត្រួសៗដែលដកស្រង់ចេញពីប្រភពព័ត៌មានបរទេស បានឱ្យដឹងថា Anpo គឺជាកីឡាករដ៏ល្បីម្នាក់ប្រចាំប្រទេស ជប៉ុន និងជាកីឡាករឆ្នើមប្រចាំសង្វៀន K-1 និងសង្វៀន Rizin។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ តែងតែត្រូវបានគេហៅថា “The Demolition Man”។ Anpo គេមានជំនាញប្រកួតទាំង Kick Boxing និង MMA ក្នុងនោះគេធ្លាប់មានប្រវត្តិប្រកួតលក្ខណៈ Kick Boxin ចំនួន ៣៦ ដង ជាលទ្ធផលគេឈ្នះបានចំនួន ២៧ ដង ចាញ់ ៨ ដង និងស្មើ ១ ដង ហើយធ្លាប់ផ្តួលដៃគូឱ្យសន្លប់ចំនួន ១៤ ដង ខណៈរូបគេក៏ជាម្ចាស់ខ្សែក្រវាត់ K-1 ផងដែរ។

Rukiya Anpo
Rukiya Anpo

ការប្រកួតចុងក្រោយរបស់ Anpo គេបានយកឈ្នះលើកីឡាករ Sho Patrick Usami ដែលជាជនជាតិ ជប៉ុន ដូចគ្នា កាលពីខែ កញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ខណៈនាមុននឹងបន្តិច រូបគេក៏ធ្លាប់បានជួបជាមួយអ្នកប្រដាល់ថៃ Buakaw Banchamek ផងដែរ តែជាលទ្ធផលគឺពួកគេស្មើគ្នា។  

គួរបញ្ជាក់ថា ការប្រកួតស្អែកនេះនឹងប្រកួតក្នុងលក្ខខណ្ឌពិសេសមួយក្រោមច្បាប់ប្រដាល់សកល ប៉ុន្តែការប្រកួតគឺមានតែ ៣ ទឹកប៉ុណ្ណោះ ដោយមួយទឹកមាន ៣ នាទី៕

Rukiya Anpo
Rukiya Anpo
Rukiya Anpo
Rukiya Anpo

ប្រភពបរទេស

Sem Kosal
K.S

អត្ថបទទាក់ទង

//s9.kh1.co/40/4026779021425c9b3091a55e2f1b9dc1b0fbbffc.jpg

គូនេះមាននិស្ស័យអត់មើលទៅ? លោកឧកញ៉ា យឹម តាស្រង់ ថា បើមានកម្មវិធីរៀបចំឲ្យ ធឿន ធារ៉ា ប៉ះ ធន់ រិទ្ធី គាត់សុំឧបត្ថមប្រាក់ក្រៅផ្លូវការដល់អ្នកឈ្នះរហូតដល់ទៅ...

 ០៧-កញ្ញា-២០២៤ 
 ៣ល្ងាច · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T