គ្រាន់តែបង្ហោះអ៊ីចឹងសោះ Jisoo ត្រូវអ្នកគាំទ្រ BABYMONSTER រិះគ»-ន់យ៉ាងចាស់ដៃ

//s9.kh1.co/2a/2a86c974d86b15c560d768931bb7aac0b39a1d9d.jpg
តារា & កម្សាន្ដ

 ២៤-សីហា-២០២៤ ៨ព្រឹក · ២០ ថ្ងៃមុន

អ្នកគាំទ្រក្រុម BABYMONSTER នាំគ្នារិះគន់ Jisoo

កូរ៉េខាងត្បូង៖ Jisoo ប្រៀបដូចព្រះនាងដ៏សុភាពរាបសារ និងទន់ភ្លន់ជាងគេក្នុងក្រុមចម្រៀងនារី BLACKPINK ដែលជាទូទៅ នាងកម្រទទួលបានពាក្យរិះគន់ពីសំណាក់អ្នកគាំទ្រវិស័យ KPOP ខ្លាំងណាស់ ដោយសារតែភាពគត់មត់របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jisoo
Jisoo

ស្រាប់តែថ្មីៗនេះ Jisoo បានក្លាយជាប្រធានបទក្ដៅគគុកនៃការវែកញែក បន្ទាប់ពីតារាស្រីរូបនេះបានបង្ហោះសារគាំទ្រដល់ការបង្ហាញមុខជាផ្លូវការរបស់ "Ella Gross" ដែលជាសមាជិកដំបូងគេរបស់ "MEOVV" ជាក្រុមចម្រៀងនារីដំបូងគេស្ថិតក្រោម The Black Label ។

Ella Gross
Ella Gross
Ella Gross
Ella Gross

Ella គឺប្រៀបដូចជាកូនស្រីរបស់ BLACKPINK អ៊ីចឹងព្រោះធ្លាប់ថតជាមួយគ្នាជាច្រើនដងដោយសារ Ella ធ្លាប់ជាតារាម៉ូដែលក្មេងៗនៅ YG។ យ៉ាងណាមិញការចេញមុខគាំទ្ររបស់ Jisoo បានធ្វើឲ្យអ្នកគាំទ្រក្រុម BABYMONSTER ជាក្រុមថ្មីរបស់ YG មិនពេញចិត្តទៅវិញ ដោយនិយាយថា Jisoo ស៊ូទៅគាំទ្រក្រុមដែលប្រៀបដូចជាសត្រូវរបស់ BABYMONSTER តែមិនបង្ហាញការគាំទ្រដល់ BABYMONSTER ជាក្រុមចម្រៀងសិស្សប្អូនក្នុងផលិតកម្ម YG នោះឡើយ។

 BABYMONSTER
 BABYMONSTER

យ៉ាងណាមិញ ក៏មានអ្នកគាំទ្រមួយចំនួនបានចេញមុខការពារថា Jisoo និងសមាជិក BLACKPINK ទាំងអស់បានជួយណែនាំក៏ដូចជាធ្វើជាគ្រូរបស់ BABYMONSTER ហើយ Lisa ក៏ជិតស្និទ្ធនឹង Pharita ជាមួយ Chiquita ៕  

Jisoo
Jisoo
Jisoo
Jisoo
Ella ជាមួយ​​​សមាជិក BLACKPINK
Ella ជាមួយ​​​សមាជិក BLACKPINK
Ella ជាមួយ​​​សមាជិក BLACKPINK
Ella ជាមួយ​​​សមាជិក BLACKPINK
Ella ជាមួយ​​​សមាជិក BLACKPINK
Ella ជាមួយ​​​សមាជិក BLACKPINK

ប្រភពtimesofindia

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T