ឃើញបង្ហោះលេងៗអ៊ីចឹងទេតែ Jennie បង្ហោះរូបក្នុង IG ម្ដងបានចំណូលដល់ខ្ទង់សែនដុល្លារ

//s9.kh1.co/0b/0b243776e5eabecaf51d31eff7fe6917fd50cefd.jpg
តារា & កម្សាន្ដ

 ០៥-កញ្ញា-២០២៤ ៩ព្រឹក · ១១ ថ្ងៃមុន

បើនិយាយពីរឿងចំណូលពីការបង្ហោះរូបភាពក្នុង Instagram ម្ដងៗគឺ Jennie ត្រូវបានខាង Hopper HQ គុណគូថានាងអាចរកចំណូលបានដល់ជាង ៧០០០០០ ដុល្លារ

កូរ៉េខាងត្បូង៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK និងបច្ចុប្បន្នជាម្ចាស់ផលិតកម្ម ODD ATELIER គឺជាតារាចម្រៀងដ៏ល្បីល្បាញនិងមានឥទ្ធិពលធំសម្បើមមួយក្នុងវិស័យចម្រៀង មិនថានៅកូរ៉េខាងត្បូងឬទូទាំងពិភពលោកនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jennie 
Jennie 

នាងមានអ្នកគាំទ្រជាច្រើននាក់ចាំតាមដានសកម្មភាពប្រចាំថ្ងៃទាំងនៅលើឆាកនិងក្រោយឆាក ហើយបើនិយាយពីគណនីបណ្ដាញសង្គម Instagram របស់នាងវិញមានអ្នកចុចតាមដានដល់ទៅ ៨៥.២ លាននាក់បើគិតមកដល់ថ្ងៃទី៥ខែកញ្ញានេះ។

Jennie 
Jennie 

ថ្មីៗនេះនាងក៏ទើបតែបង្ហោះរូបភាពខ្លួនឯងក្នុងឈុតអាវយឺតពណ៌ស ខោស្បែកពណ៌ក្រហម និងស្បែកជើងប៊ូតពណ៌ក្រហមដិតវែងដូចគ្នា ជាមួយនឹងខ្សែក្រវាត់ក្រហមធំៗដ៏លេចធ្លោ ដែលសំខាន់នោះនាងបានពាក់មួកកាតឹបពណ៌ក្រហមគូជាមួយនឹងកន្សែងគ្របក្បាលភ្លឺផ្លេកពណ៌ក្រហម។ នៅក្នុងរូបថតនេះ នាងបានកាច់ស្តាយ៍យ៉ាងឡូយឆាយ។

Jennie 
Jennie 

យ៉ាងណាមិញ បើនិយាយពីរឿងចំណូលពីការបង្ហោះរូបភាពក្នុង Instagram ម្ដងៗគឺ Jennie ត្រូវបានខាង Hopper HQ គុណគូថានាងអាចរកចំណូលបានដល់ជាង ៧០០០០០ ដុល្លារក្នុងការបង្ហោះរូបម្ដងៗ ហើយបើសិនជាខាងក្រុមហ៊ុនចង់ឲ្យ Jennie បង្ហាញម៉ូតផលិតផលរបស់ខ្លួននិងបង្ហោះជារូបភាពក្នុងនោះទៀតគឺត្រូវ បង់ប្រាក់ជាង ៥២០០០០០ដុល្លារឯណោះ៕  

រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 
រូបភាព​​​ថ្មីរបស់ Jennie 

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T