កម្សាន្ត៖ បើនិយាយពីការតុបតែងខ្លួនវិញ សម្រាប់តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា តែងតែបានបង្ហាញនូវភាពស្រស់ស្អាត ទាក់ទាញ ជាមួយនឹងស្ទាយ៍ថ្មីៗពេញនិយម បង្ហាញសម្រស់ដ៏ក្មេងជាងវ័យ របស់នាង ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ថ្មីៗនេះ តារាចម្រៀង អ្នកនាង មាស សុខសោភា បានបង្ហាញរូបភាពថ្មីមួយចំនួន នៅលើបណ្ដាញសង្គម ជាមួយនឹងស្ទាយ៍ថ្មី ដែលបានតុបតែងក្នុងឈុតទឹកក្រូច ព្រមទាំងលេងស្ទាយ៍សក់ដែលស័ក្តិសមគ្នា ទៀតផង។

ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើន ដែលបានឃើញហើយនោះ ក៏បានចូលមកសរសើរពីការតុបតែងខ្លួន ព្រមទាំងការបង្ហាញសម្រស់ដ៏មានមន្តស្នេហ៍ស្រស់ស្អាត ខណៈដែលរូបនាងមានវ័យកាន់តែច្រើន ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖











