រៀបការបាន២ឆ្នាំ ស្វាមី Jiyeon ក្រុម T-ara ត្រូវគេសង្ស័យថាផិតក្ប»-ត់នាង

//s9.kh1.co/44/4460a21b3eff097b3e35ed7676a0374ded0aee4c.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០២៤ ១ល្ងាច · ១០ ថ្ងៃមុន

លេចឮពាក្យចចាមអារ៉ាមថាចំណងអាពាហ៍ពិពាហ៍របស់អ្នកនាងជាមួយនឹងស្វាមីឈានមកដល់ផ្លូវលែងលះហើយ

កូរ៉េខាងត្បូង៖ អ្នកដែលស្នេហាវិស័យចម្រៀង Kpop មុខជាស្គាល់អ្នកនាង Park Ji-Yeon ក្រុម T-ara ហើយដែលអ្នកនាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតទេ តែក៏មានទេពកោសល្យនិងចរិតដ៏រួសរាយ។ Jiyeon បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីឈ្មោះ Hwang Jae-Gyun ជាកីឡាករបាល់ឱបកាលពីឆ្នាំ២០២២ ដោយរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គលដោយជារឿយៗ Jiyeon បានបើកបង្ហាញជីវិតរស់នៅជាមួយស្វាមីតាមរយៈ Youtube Channel របស់អ្នកនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Park Ji-Yeon និងស្វាមី 
Park Ji-Yeon និងស្វាមី 

តែថ្មីៗនេះលេចឮពាក្យចចាមអារ៉ាមថាចំណងអាពាហ៍ពិពាហ៍របស់អ្នកនាងជាមួយនឹងស្វាមីឈានមកដល់ផ្លូវលែងលះហើយក្រោយស្វាមីនាងមានបញ្ហាត្រូវគេរិះគន់រឿងអត្តចរិតមិនល្អ ឆាប់ខឹងនិងក្អេងក្អាងនៅលើទីលាន ដែលបន្ទាប់ពីនោះ Jiyeon បានប្រកាសថានាងនឹងផ្អាកសកម្មភាពបង្ហោះវីដេអូក្នុង Youtube សិន។

Park Ji-Yeon និងស្វាមី 
Park Ji-Yeon និងស្វាមី 

យ៉ាងណាមិញ ក្រោយស្ងាត់មួយរយៈ នាងបានបង្ហើបថានាងនឹងវិលត្រឡប់មកវិញ ស្របពេលព័ត៌មានចចាមអារ៉ាមថានាងលែងលះស្វាមីកាន់តែផុសឡើង។ ឥឡូវនេះ Hwang Jae-Gyun ជាស្វាមីត្រូវគេប្រទះឃើញថាបានផឹកកម្សាន្តជាមួយនឹងនារីៗជាច្រើនរហូតដល់ម៉ោង៦ព្រឹក ដោយមានរូបថតភ្ជាប់មកជាមួយទៀតផង ដែលធ្វើឲ្យគេសង្ស័យកាន់តែខ្លាំងថា អ្នកទាំងពីរអាចនឹងត្រៀមលែងលះគ្នាហើយ៕  

Park Ji-Yeon និងស្វាមី 
Park Ji-Yeon និងស្វាមី 
Park Ji-Yeon និងស្វាមី 
Park Ji-Yeon និងស្វាមី 
Park Ji-Yeon និងស្វាមី 
Park Ji-Yeon និងស្វាមី 
Park Ji-Yeon និងស្វាមី 
Park Ji-Yeon និងស្វាមី 
Park Ji-Yeon និងស្វាមី 
Park Ji-Yeon និងស្វាមី 
រូបភាពស្វាមី នាងបាន​​ផឹកកម្សាន្តជាមួយនារីៗ
រូបភាពស្វាមី នាងបាន​​ផឹកកម្សាន្តជាមួយនារីៗ

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T