មិនខ្វល់ពាក្យរិះ»-គន់ HyunA ចេញមកបណ្ដើរអនាគតស្វាមី យ៉ាងមានក្ដីសុខ ខណៈសល់១ខែរៀបការ

//s9.kh1.co/c0/c0703245c75c8b776f1a9cf83dbe47e1cc402858.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០២៤ ៨ព្រឹក · ៤ ខែមុន

ពួកគេបានបង្ហាញវត្តមាននៅព្រលានយន្តហោះ ដោយបានដើរដឹកដៃគ្នាយ៉ាងល្អូកល្អឺន

កូរ៉េខាងត្បូង៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាតារាចម្រៀងរ៉េប HyunA ជិតនឹងរៀបអាពាហ៍ពិពាហ៍ជាមួយនឹងមិត្តប្រុស Yong Jun Hyung ហើយ គឺពិធីនឹងប្រព្រឹត្តិទៅនាថ្ងៃទី១០ខែតុលាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 HyunA និងអនាគតស្វាមី 
 HyunA និងអនាគតស្វាមី 

ក្នុងនោះ អ្នកទាំងពីរបានបង្ហាញរូបថតមុនរៀបការ Pre-Wedding យ៉ាងផ្អែមល្ហែមតែទទួលបានការរិះគន់ពីសំណាក់មហាជនយ៉ាងចាស់ដៃតែម្ដង ដោយសារតែ Jun Hyung ដែលជាអនាគតស្វាមីនាងនោះធ្លាប់ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវក្លឹប Burning Sun។

 HyunA និងអនាគតស្វាមី 
 HyunA និងអនាគតស្វាមី 
 HyunA និងអនាគតស្វាមី 
 HyunA និងអនាគតស្វាមី 
 HyunA និងអនាគតស្វាមី 
 HyunA និងអនាគតស្វាមី 

តែយ៉ាងណាក៏ HyunA នៅតែជម្នះនៅក្បែរគូស្នេហ៍ម្នាក់នេះ ដោយកាលពីថ្ងៃទី៩ខែកញ្ញាកន្លងទៅ ពួកគេបានបង្ហាញវត្តមាននៅព្រលានយន្តហោះ ដោយបានដើរដឹកដៃគ្នាយ៉ាងល្អូកល្អឺន បន្ទាប់ពី HyunA បានសម្ដែងនៅកម្មវិធី "Star Nest Music Festival" នៅហុងកុង៕

រូបភាព​​​ថ្មីរបស់ HyunA និងអនាគតស្វាមី 
រូបភាព​​​ថ្មីរបស់ HyunA និងអនាគតស្វាមី 

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T