Courtois ឆ្លើយបែបនេះពេលគេសួរថា តើរូបគេគិតថាកីឡាកររូបណានឹងឈ្នះពាន Ballon d'Or 2024

//s9.kh1.co/64/642284aa953f262fea8e739c1709cb57c8874ad1.jpg
កីទ្បា

 ២១-កញ្ញា-២០២៤ ៨ព្រឹក · ២ ម៉ោងមុន

Courtois ឆ្លើយបែបនេះពេលគេសួរថា តើរូបគេគិតថាកីឡាកររូបណានឹងឈ្នះពាន Ballon d'Or 2024

អេស្ប៉ាញ៖ អ្នកចាំទីក្លិប Real Madrid កីឡាករ Thibaut Courtois បានបដិសេធមិនហ៊ានជ្រើសរើសយកកីឡាករណាទាំងអស់ក្នុងការប្រជែងយកពានរង្វាន់ Ballon d'Or ប៉ុន្តែរូបគេសង្ឃឹមថា អ្នកឈ្នះ គឺ ជា កីឡាកររបស់ក្រុមអរិរាជស។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/e2/e2ff371e52cbf0df4656b5f945d03fb3ed8ef69e.png

ជាការពិតណាស់ Real Madrid គឺ​ជាក្រុមដែលមានកីឡាករជាប់ឈ្មោះក្នុងបញ្ជីប្រជែងយកពានរង្វាន់ Ballon d'Or ២០២៤ ច្រើនជាងគេរហូតដល់ទៅ ៧នាក់រួមមាន Jude Bellingham, Dani Carvajal, Vinicius Jr., Kylian Mbappe, Antonio Rudiger, Federico Valverde និង Toni Kross។

យ៉ាងណាមិញ នៅពេលដែលគេឲ្យជ្រើសរើសកីឡាករដែលខ្លួនគិតថាអាចប្រជែងយកពានរង្វាន់ Ballon d'Or បាន គឺ Courtois បាននិយាយថា៖

ពានរង្វាន់ Ballon d'Or មែនទេ? ខ្ញុំសង្ឃឹមថា មិត្តរួមក្រុមរបស់ខ្ញុំនឹងឈ្នះ។ ពួកគេសុទ្ធតែមានសមត្ថភាពប៉ុន្តែខ្ញុំសង្ឃឹមថា អ្នកឈ្នះ គឺ មកពី Real Madrid៕

កីឡាករ Thibaut Courtois
https://s9.kh1.co/__image/w=650,h=813,q=100/f8/f885fdf17b504d6a19ee7d87278dd52140fa88ab.png

ប្រភពsportkseeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T