CR7 ក៏មើលឃើញពីសក្តានុពលគេដែរ! Ronaldo សរសើរ Lamine Yamal មិនដាច់ពីមាត់បែបនេះចំពោះសមត្ថភាពគេបច្ចុប្បន្ន

//s9.kh1.co/7e/7ee1329192f96187594b56e7db55a739defb3923.jpg
កីទ្បា

 ២១-កញ្ញា-២០២៤ ៩ព្រឹក · ៣ ម៉ោងមុន

Ronaldo សរសើរ Lamine Yamal មិនដាច់ពីមាត់បែបនេះចំពោះសមត្ថភាពគេបច្ចុប្បន្ន

អឺរ៉ុប៖ ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិព័រទុយហ្គាល់ និង Al-Nassr កីឡាករ Cristiano Ronaldo បានបង្ហាញការជឿជាក់ថា Lamine Yamal នឹងក្លាយជាកីឡាករដែលល្អជាងគេម្នាក់នៅលើលោកនៅក្នុងជំនាន់បាល់ទាត់ថ្មីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/07/07c9f35d342c4ca31228ee46fad49eece290fc38.png

ជាការពិតណាស់ មួយរយៈចុងក្រោយ ក្នុងវ័យ ១៧ឆ្នាំ កិត្តិនាមរបស់ Lamine Yamal បានផុះឡើងខ្លាំងមែនទែន ចាប់តាំងពីរូបគេត្រូវបានតម្លើងមកកាន់ក្រុមឈុតធំ Barcelona កាលពីឆ្នាំ ២០២៣ ជាពិសេសក្នុងព្រឹត្តិការណ៍ EURO 2024 បញ្ចប់ទៅថ្មីៗនេះ ក្នុងនោះគេបានរួមចំណែកជួយ អេស្ប៉ាញ ឈ្នះពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបមួយនេះ ជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អជាងគេប្រចាំព្រឹត្តិការណ៍ផងដែរ ព្រមទាំងបំបែកកំណត់ត្រាថ្មីៗជាច្រើនទាំងនៅក្លិប និង ជម្រើសជាតិ។

https://s9.kh1.co/__image/w=650,h=434,q=100/a3/a31144bb88af3a22e080d7f1ed184b505bbe3b85.png

ទាក់ទងនឹងរឿងខាងលើ Ronaldo បាននិយាយថា៖

ខ្ញុំបានឃើញពីទេពកោលសល្យយ៉ាងច្រើនពី Lamine Yamal គាត់ជាកីឡាករដ៏ល្អ។ ខ្ញុំសង្ឃឹមថានៅថ្ងៃអនាគតគាត់នឹងគ្មានបញ្ហាអ្វី ហើយ ខ្ញុំគិតថា គាត់នឹងក្លាយជាកីឡាករដែលល្អជាងគេម្នាក់នៅក្នុងជំនាន់បាល់ទាត់ថ្មីនេះ៕

កីឡាករ Cristiano Ronaldo
https://s9.kh1.co/__image/w=650,h=434,q=100/44/4471d9c60e9760eeaf3d3c33b02f1212e046f04f.png

ប្រភពGoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T