ឡើងជើងភ្លាម ក្លិបធំៗចាប់អារម្មណ៍ភ្លែត! ក្លិបយក្សគីឡូ UCL ៤ នេះកំពុងតាមឃ្លាំមើល Greenwood យ៉ាងយកចិត្តទុកដាក់

//s9.kh1.co/45/45c895b45883f3addb4025aef0edc345add70643.jpg
កីទ្បា

 ២១-កញ្ញា-២០២៤ ១១ព្រឹក · ៤ ម៉ោងមុន

ក្លិបយក្សគីឡូ UCL ៤ នេះកំពុងតាមឃ្លាំមើល Greenwood យ៉ាងយកចិត្តទុកដាក់

បរទេស៖ ក្លិបយក្ស ៤ ប្រចាំទ្វីប អឺរ៉ុប ត្រូវបានគេរាយការណ៍ថា កំពុងតែពិចារណាផ្ទេរយកខ្សែប្រយុទ្ធ Mason Greenwood បន្ទាប់ពីឃើញរូបគេបង្ហាញសមត្ថភាពយ៉ាងគួរឱ្យភ្ញាក់ផ្អើលជាមួយក្រុម Olympique de Marseille។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mason Greenwood
Mason Greenwood

ជាការពិតណាស់ បន្ទាប់ពីអស់កៅអីលេងជាមួយនឹង Manchester United ខ្សែប្រយុទ្ធជនជាតិចាម៉ៃកា សញ្ជាតិ អង់គ្លេស រូបនេះបានសម្រេចចិត្តចាកចេញពីក្របខណ្ឌ Premier League ដោយផ្លាស់មកចូលរួមជាមួយក្លិប Marseille នៃក្របខណ្ឌ Ligue 1 របស់ បារាំង ក្នុងតម្លៃ ៣៤.៥ លានដុល្លារអាមេរិក។

Mason Greenwood
Mason Greenwood

យ៉ាងណាមិញ ក្នុងការផ្លាស់មកកាន់ក្លិប Marseille ក្នុងរដូវកាលដំបូង ២០២៤-២០២៥ នេះ Greenwood ពិតជាបង្ហាញសមត្ថភាពលេចធ្លោរខ្លាំងមែនទែន តួយ៉ាងរូបគេបានស៊ុតបញ្ចូលទីដល់ទៅ ៥ គ្រាប់ ក្នុងចំណោមការបង្ហញខ្លួនត្រឹមតែ ៤ ប្រកួតប៉ុណ្ណោះ។

ក្រោយមើលឃើញពីសក្តានុពល និងភាពលេចធ្លោររបស់ Greenwood បែបនេះ ឥឡូវនេះមានក្លិប ៤ ដែលកំពុងដាក់ការចាប់អារម្មណ៍ និងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពរបស់ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះ ក្នុងនោះមាន Real Madrid, Barcelona, Bayern Munich និង Paris Saint-Germain៕

Mason Greenwood
Mason Greenwood

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T