ធនាគារពិភពលោក បានអនុម័តផ្តល់ហិរញ្ញប្បទាន ៨០លានដុល្លារ លើកកម្ពស់គុណភាពការអប់រំនៅកម្ពុជា

//s9.kh1.co/15/154eb1fde7fb49d61d997bc98ea5b10e1f3efef4.jpg
Khmerhome

 ២៥-កញ្ញា-២០២៤ ៣ល្ងាច · ២ ថ្ងៃមុន

កម្ពុជា ទទួលបានហិរញ្ញប្បទាន ៨០លានដុល្លារ ពីធនាគារពិភពលោកដែលបានអនុម័ត​ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមការសេចក្ដីប្រកាសព័ត៌មាន ធនាគារពិភពលោក បានបញ្ជាក់ថា ការផ្ដល់នេះសម្រាប់​​ជួយ​​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​​ការ​លើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅ​កម្រិត​ឧត្តមសិក្សា។

https://s9.kh1.co/__image/w=650,h=366,q=100/15/154eb1fde7fb49d61d997bc98ea5b10e1f3efef4.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ កម្ពុជា ទទួលបានហិរញ្ញប្បទាន ៨០លានដុល្លារ ពីធនាគារពិភពលោកដែលបានអនុម័ត​ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមការសេចក្ដីប្រកាសព័ត៌មាន ធនាគារពិភពលោក បានបញ្ជាក់ថា ការផ្ដល់នេះសម្រាប់​​ជួយ​​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​​ការ​លើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅ​កម្រិត​ឧត្តមសិក្សា។

មូល​និធិ​សម្រាប់​គម្រោង​នេះ ​បាន​​មកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជាអង្គភាព​ផ្តល់​ប្រាក់​កម្ចី​សម្ប​ទាន ​របស់​ធនា​គារ​ពិភព​លោក សម្រាប់បណ្តា​ប្រទេសមានចំណូលទាប។ ជាការបន្តឱ្យដឹងពី WB បានបន្តទៀតថា ការលើកកម្ពស់គុណភាពនៃការអប់រំ ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេក​វិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។

បើតាម WB ការ​រំពឹង​ទុកនិស្សិតប្រមាណ​ ៣២,០០០នាក់ ក្នុងនោះ និស្សិត​​នារីប្រមាណ ១៣,០០០នាក់ នឹងទទួលអត្ថប្រយោជន៍ពីការ​អនុវត្ត​សកម្មភាពនានា​របស់កម្មវិធី ​រួមមាន បច្ចុប្បន្នភាពកម្មវិធីសិក្សា, ការ​បណ្តុះបណ្តាលគ្រូ​ឧទ្ទេស, និងការធ្វើឌីជីថលកម្ម​នៃយន្ត​ការផ្តល់ការសិក្សា​អប់រំ។

គម្រោងនេះ មាន​រយៈ​ពេល៦​ឆ្នាំ ពោល​នឹង​គាំ​ទ្រ​ដល់​កិច្ចប្រឹង​ប្រែង​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ចំនួន៩ ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិតឱ្យ​រៀនចប់ប្រកបដោយសមត្ថភាព និងក្នុង​ការ​​ផលិតការ​​ស្រាវជ្រាវ​នានា សម្រាប់​រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។

គម្រោង​នេះ ​ជា​កិច្ច​បន្ត​ពី​វឌ្ឍនភាព​យ៉ាង​ច្រើន ​ដែលក្រសួង​អប់​រំ យុវជន និងកីឡា សម្រេច​បាន​កន្លង​មក​ ក្នុង​ការ​កសាង​សមត្ថ​ភាព​របស់​​ប្រទេសកម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ទីផ្សារ​ការងារ នៅ​ក្នុងបរិបទ​បច្ចុ​ប្បន្ន​ ដែល​មាន​ការ​វិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស។

គម្រោង​នេះ​ ផ្តោត​សំខាន់​លើ​ការ​លើក​កម្ពស់​គុណ​ភាព ​នៃ​ការ​រៀន​សូត្រ​សម្រាប់និស្សិតនារី និងនិស្សិតមាន​ពិការភាព​ និង​លើ​ការ​ជួយ​គាំទ្រ​ដល់​ស្រី្តដែលជាគ្រូ ឬជាបុគ្គលិក​នៅតាម​មហា​វិទ្យា​ល័យ។ គម្រោង​នេះ ​ចាប់​​យក​ស្តង់​ដា​រ​ហេដ្ឋា​រចនា​​សម្ព័ន្ធ ​ដែល​ធន់​នឹង​អាកាស​ធាតុ និង​ផ្តល់​អា​ទិ​ភាព​ដល់​គម្រោង​ស្រាវ​ជ្រាវ​ ទាក់ទងនឹងការ​ប្រែប្រួល​អាកាស​ធាតុ។

ទោះបីជាលទ្ធភាពទទួលបាន ការអប់រំឧត្តមបានកើនឡើងជាបណ្តើរៗក៏ដោយ ការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពពាក់ព័ន្ធនៃការអប់រំ និងការស្រាវជ្រាវ គឺជាកត្តាចាំបាច់ សម្រាប់ការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបនូវតម្រូវការដែលកំពុងរីកចម្រើននៃទីផ្សារការងារ នៅក្នុងបរិយាកាសផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

គូសបញ្ជាក់ផងដែរថា គម្រោងនេះ ​នឹង​កសាង​បន្ថែមលើ​ភាព​ជោគជ័យ និង​មេរៀន​​បទ​ពិសោធន៍របស់​គម្រោងដែល​​​កំពុង​ដំណើរ​ការ​ ដែលបានបង្កើន​ឱកាស​សិក្សាសម្រាប់​និស្សិត​ឧត្តម​សិក្សា​ជាង ១២៨,០០០នាក់ នៅកម្ពុជាដែលក្នុងចំណោម​​នោះជាងពាក់កណ្តាលជានារី តាម​រយៈ​ការ​បង្កើតកម្មវិធី​សិក្សា​ចំនួន៦៧, ផ្តល់​មូល​និធិ​ទ្រទ្រង់គម្រោង​ស្រាវ​ជ្រាវ​ចំនួន ៥៣ និង​ការ​បង្កើត ឬ​ជួស​ជុល​បន្ទប់​ពិ​សោធ​ន៍​ចំនួន ១៤៧៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T