ខេត្តសៀមរាបជាខេត្តទី១០ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល ខេត្ត៣ទៀតត្រៀបបញ្ជប់ផងដែរ

//s9.kh1.co/25/250c29d9482b251ce7514aba28965be776664f47.jpg
Khmerhome

 ២៦-កញ្ញា-២០២៤ ៣ល្ងាច · ១៥ ម៉ោងមុន

ខេត្តសៀមរាបជាខេត្តទី១០ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល (ODF) ក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម និងខេត្តរតនគិរី។

https://s9.kh1.co/__image/w=650,h=434,q=100/a2/a24046c5bcbdd47492e0d3c8e70a3277c5794c09.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សៀមរាប៖ ខេត្តសៀមរាបជាខេត្តទី១០ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល (ODF) ក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម និងខេត្តរតនគិរី។

ការប្រកាស ខេត្តសៀមរាបជាខេត្តទី១០ ODF លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតី នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសួនច្បារ អ៊ុង អឿន ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ចូលរួមក្នុងឱកាសនោះ មានអ្នកចូលរួមពាក់ព័ន្ធសរុបប្រមាណ ២ ០០០នាក់។

https://s9.kh1.co/__image/w=650,h=434,q=100/41/41b14b2a1f2c1acb4180cc9b40fa11850c1b62d3.jpg

លោក ឆាយ ឫទ្ធិសែន បានលើកឡើងពីសមិទ្ធផល ជោគជ័យដ៏ត្រចះត្រចង់ ក្រោមការបន្តវេនដឹកនាំប្រទេសដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក រដ្ឋមន្ត្រី បានលើកឡើងបន្តថា ដើម្បីចូលរួមអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបានដាក់ចេញនូវចក្ខុវិស័យរបស់ខ្លួនក្នុងការលើកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយបានដាក់ចេញនូវគោលដៅអាទិភាពចំនួន៤ ដោយក្នុងនោះការលើកកម្ពស់អនាម័យ និងទឹកស្អាតជនបទ ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៤ផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/99/99f354c6085f8fba9e03c1002b16516797f55d84.jpg

នាឱកាសនោះ លោក បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តសៀមរាប អង្គការដៃគូ និងអង្គភាពពាក់ព័ន្ធដែលប្រឹងប្រែងសម្រេចបានខេត្តសៀមរាបជាខេត្តទី១០ ដែលបានទទួលជ័យលាភីបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាលនាពេលនេះ ៕

https://s9.kh1.co/__image/w=650,h=434,q=100/ce/ce1c6615e8cd207335adb22414142d5dfe2db2dd.jpg
https://s9.kh1.co/__image/w=650,h=434,q=100/21/21aff8734d3a1ab1da9235e08d497a28b9a24469.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T