ក្រុមហ៊ុនចិន CGN Energy មានបំណងវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញក្នុងទម្រង់ BOT នៅកម្ពុជា

//s9.kh1.co/1b/1b7dafefa081d18c321aa4fc19e29bdd1fe99e27.png
Khmerhome

 ២៦-កញ្ញា-២០២៤ ១០ព្រឹក · ២០ ម៉ោងមុន

ក្រុមហ៊ុន CGN Energy International Holdings Co., Limited. (CGNEI) មានគោលវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។

https://s9.kh1.co/__image/w=650,h=366,q=100/90/90b52c2a28c8ffc736189acd5f2782f7ec72d2e8.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្រុមហ៊ុន CGN Energy International Holdings Co., Limited. (CGNEI) មានគោលវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។

លោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនតំណាងដោយ លោក Liu Run អ្នកចាត់ការទូទៅនៃនាយកដ្ឋានសហប្រតិបត្តិការអាជីវកម្ម ក្រុមហ៊ុន CGN Energy International Holdings Co., Limited. (CGNEI) ព្រមទាំង លោក WU JINGEN ប្រធានសមាគមសភាពាណិជ្ជកម្ម ចិន-ជាំង ស៊ូ ប្រចាំនៅកម្ពុជា។

https://s9.kh1.co/__image/w=650,h=366,q=100/e5/e51f6d9ae15b7fdacb913fc0a153e92b71129ba2.jpg

បើតាមជំនួបនេះ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គោលបំណងធ្វើការស្វែងយល់អំពីកាលានុវត្តភាពវិនិយោគលើគម្រោងវិនិយោគថាមពលកកើតឡើងវិញក្នុងទម្រង់សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) នៅកម្ពុជា។

អគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូ ដែលអញ្ជើញមកសិក្សាស្វែងយល់លម្អិតអំពីលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគក្នុងវិស័យអាទិភាពខាងលើដោយផ្ទាល់។

https://s9.kh1.co/__image/w=650,h=366,q=100/fb/fb177ae32058e30a192623c3a850d0e1413dc2e5.jpg

ឆ្លៀតក្នុងឱកាសនេះ លោក បានជម្រាបជូនគណៈប្រតិភូអំពីព័ត៌មានចំបាច់មួយចំនួនពាក់ព័ន្ធនឹងកំណើននៃរំហូរការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា ពីរបបលើកទឹកចិត្តវិនិយោគតាមរយៈច្បាប់និងបទដ្ឋានគតិយុត្តនិងគោលនយោបាយនានា ពាក់ព័ន្ធនឹងការវិនិយោគ ដោយបញ្ជាក់ថា សកម្មភាពវិនិយោគលើវិស័យថាមពលស្អាតនេះ ក៏ជាគម្រោងវិនិយោគដែលស្ថិតក្នុងវិស័យអាទិភាពក្រោម ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ លោក ក៏បានបញ្ជាក់ ជូនគណៈប្រតិភូអំពីការត្រៀមលក្ខណៈរួចជាស្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនវិនិយោគិន ជាពិសេសនិន្នាការក្នុងបរិបទដែលតំបន់និងអន្តរជាតិបាននិងកំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតង ជាមួយគ្នានេះ។

នាឱកាសនោះ លោក សរ សិនិរ៉ា បានលើកទឹកចិត្តឱ្យវិនិយោគិនមេត្តាបន្តធ្វើការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅបន្ស៊ីគម្រោងវិនិយោគខាងលើឱ្យមានសង្គតិភាពជាមួយផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០។

https://s9.kh1.co/__image/w=650,h=366,q=100/36/3636d9dfb8fa16ab8763c19036190d60a7b5d41c.jpg

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន CGNEI នាពេលបច្ចុប្បន្ន មានគម្រោងថាមពលអគ្គិសនីបៃតងចំនួន ៤៩ គម្រោង ដែលមានភាពរីករាលដាលរហូតដល់ ១៦ ប្រទេសនៅលើពិភពលោក ដែលរួមមាន ប្រទេសម៉ាឡេស៊ី, ប្រទេសកូរ៉េខាងត្បូង, និង ប្រទេស អារ៉ាប់រួម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T