គួរឱ្យគោរព! Szczesny ថាដោយសារមូលហេតុ​នេះហើយទើបគេត្រឡប់មកពីចូលនិវត្តន៍ដើម្បីផ្លាស់មកកាន់ Barcelona

//s9.kh1.co/d0/d0fcb30b4f6a01a12d19edda0f6ffb9e742a8bed.jpg
កីទ្បា

 ២៧-កញ្ញា-២០២៤ ៩ព្រឹក · ៣ ថ្ងៃមុន

Szczesny ថា ដោយសារមូលហេតុ​នេះហើយទើបគេត្រឡប់មកពីចូលនិវត្តន៍ដើម្បីផ្លាស់មកកាន់ Barcelona

អេស្ប៉ាញ៖ អតីតអ្នកចាំទីក្លិប Arsenal និង Juventus កីឡាករ Wojciech Szczesny បានលើកឡើងថា វានឹងក្លាយជាការដែលមិនគោរព ប្រសិនបើរូបគេសម្រេចចិត្តបន្តចូលនិវត្តន៍ និង បដិសេធសំណើរបស់ Barcelona

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=364,q=100/66/665979e82c5f1a47a642c0237e0105f4f63df55f.jpg

ជាការពិតណាស់ Barcelona ត្រូវតែចាំបាច់ស្វែងរកអ្នកចាំទីម្នាក់ដើម្បីមកជំនួសតំណែងរបស់ Marc-Andre ter Stegen បន្ទាប់ពីរូបគេជួបបញ្ហារបួសជង្គង់ធ្ងន់ធ្ងររហូតត្រូវសម្រាកនៅក្រៅទីលានពេញមួយរដូវកាល ខណៈ ចុងក្រោយ ពួកគេសម្លឹងមើលឃើញ Szczesny ដែលទើបតែប្រកាសចូលនិវត្តន៍កាលពីខែសីហាកន្លងទៅ ក្នុងនោះរូបគេនឹងចុះកុងត្រាលេងនៅកីឡដ្ឋាន Camp Nou ក្នុងរយៈពេលខ្លី។

https://s9.kh1.co/__image/w=650,h=366,q=100/77/772f75b81228e659b6273a65d3341f809967e464.png

ទាក់ទងនឹងការសម្រេចចិត្តត្រឡប់ពីការចូលនិវត្តន៍ដើម្បីចូលរួមជាមួយ Barcelona គឺ Szczesny បាននិយាយថា៖

ខ្ញុំមានការគោរពជាខ្លាំងចំពោះប្រវត្តិសាស្រ្តរបស់ Barcelona។ ពួកគេជាក្លិបដែលអស្ចារ្យជាងគេបំផុតមួយនៅលើលោក។ ខ្ញុំពិតជាយល់ចំពោះផលលំបាករបស់ពួកគេបន្ទាប់ពី Stegen ជួបបញ្ហារបួស ដូច្នេះខ្ញុំគិតថា វានឹងក្លាយជាការដែលមិនគោរពប្រសិនបើខ្ញុំបដិសេធសំណើមួយនេះ៕

កីឡាករ Wojciech Szczesny
https://s9.kh1.co/__image/w=650,h=366,q=100/74/7496f8bd01dede3fbeb00fca90a36dc91ccb48fd.jpg

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T