នៅតែច្បាស់! Ronaldo យប់មិញស៊ុតបញ្ចូលទីមួយគ្រាប់ ជួយឱ្យ Al-Nassr បំបាក់ Al-Wehda ២-០(មានវីដេអូ)

//s9.kh1.co/17/170429cfbf43e72a36d870b6f184dfb6e66169aa.jpg
កីទ្បា

 ២៨-កញ្ញា-២០២៤ ៩ព្រឹក · ២ ថ្ងៃមុន

Ronaldo យប់មិញស៊ុតបញ្ចូលទីមួយគ្រាប់ ជួយឱ្យ Al-Nassr បំបាក់ Al-Wehda ២-០

បរទេស៖ កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ ក្រុម Al-Nassr បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Al-Wehda នៅក្នុងការប្រកួតសប្តាហ៍ទី ៥ នៃក្របខណ្ឌ Saudi Pro League របស់ អារ៉ាប៊ីសាអ៊ូឌីត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតខាងលើ ខាងក្រុមម្ចាស់ផ្ទះ Al-Nassr ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Al-Wehda ក្នុងលទ្ធផល ២ ទល់នឹង ០។

ក្នុងនោះ ២ គ្រាប់របស់ Al-Nassr គឺរកបានដោយកីឡាករ Angelo Gabriel នៅនាទីទី ៤១ និងគ្រាប់ចុងក្រោយរកបានដោយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៅនាទីទី ៥៦ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រ។

គួរបញ្ជាក់ថា ក្រុម Al-Nassr បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៣ នៃតារាងចំណាត់ថ្នាក់ ក្រោយឆ្លងកាត់ ៥ ប្រកួត ពួកគេឈ្នះ ៣ និងស្មើ ២ មាន ១១ ពិន្ទុ ចំណែកក្រុម Al-Wehda វិញ កំពុងឈរនៅលេខរៀងទី ១៤ ក្រោយឆ្លងកាត់ ៥ ប្រកួតដូចគ្នា ពួកគេឈ្នះ ១ ស្មើ ១ និងចាញ់ ៣ មាន ៤ ពិន្ទុ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រុម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T