បានមែនកប់ណាស់! Barcelona ចាប់អារម្មណ៍ចង់បានអ្នកចាំទីឡើងដៃខ្លាំងនៅ World Cup រូបនេះ ដើម្បីជំនួស Stegen រយៈពេលវែង

//s9.kh1.co/32/3242e9cb16de93ee0d9e65cc02d7ab5e5a6ff77d.jpg
កីទ្បា

 ២៧-កញ្ញា-២០២៤ ១២ល្ងាច · ៣ ថ្ងៃមុន

Barcelona ចាប់អារម្មណ៍ចង់បានអ្នកចាំទីឡើងដៃខ្លាំងនៅ World Cup រូបនេះ ដើម្បីជំនួស Stegen រយៈពេលវែង

បរទេស៖ ក្លិបអ្ន្កកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា បានសម្លឹងឃើញអ្នកចាំទីដៃថ្មី ដើម្បីជំនួសកន្លែង Marc-Andre Ter Stegen រយៈពេលវែងរួចរាល់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Marc-Andre Ter Stegen
Marc-Andre Ter Stegen

ជាការពិតណាស់ Barcelona ថ្មីៗនេះទើបតែឈានដល់កិច្ចព្រមព្រៀងក្នុងការចុះកុងត្រាយកអតីតអ្នកចាំទី Juventus កីឡាករ Wojciech Szczesny ដោយគ្មានតម្លៃខ្លួនក្នុងកុងត្រារយៈពេលមួយឆ្នាំ ដើម្បីជំនួសតំណែង Stegen បណ្តោះអាសន្ន ដែលមានបញ្ហារបួសជង្គង់ស្តាំធ្ងន់ធ្ងរ ត្រូវអវត្តមានពីទីលានដល់ដំណាច់រដូវកាលនេះតែម្តង។

កីឡាករ Wojciech Szczesny
កីឡាករ Wojciech Szczesny

ទោះបីជាយ៉ាងណាក៏ដោយ Barcelona បានសម្លឹងឃើញអនាគតអ្នកចាំទីដៃទី ១ រួចរាល់ហើយ នៅពេលអស់ពី Stegen ទៅ ក្នុងនោះយោងតាមការអះអាងដោយអ្នកកាសែតលោក Fernando Polo បានឱ្យដឹងថា លោក Hansi Flick គឺបានកំណត់អត្តសញ្ញាណចង់បានអ្នកចាំទីសញ្ជាតិ ព័រទុយហ្គាល់ ដែលបច្ចុប្បន្នកំពុងលេងនៅក្លិប Porto កីឡាករ Diogo Costa ក្នុងផែនការរយៈពេលវែងតែម្តង៕

កីឡាករ Diogo Costa
កីឡាករ Diogo Costa

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T