គេគ្រោះ_»ថ្នា.ក់ណាស់! Aguero ថាខ្សែប្រយុទ្ធរូបនេះ ល្អជាង Mbappe ទៅទៀត

//s9.kh1.co/46/465f2081f86b3253036d446b5563401b2e420640.jpg
កីទ្បា

 ២៧-កញ្ញា-២០២៤ ១០ព្រឹក · ៣ ថ្ងៃមុន

Aguero ថាខ្សែប្រយុទ្ធរូបនេះ ល្អជាង Mbappe ទៅទៀត

បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ Manchester City លោក Sergio Aguero បានលើកឡើងថា Vinicius Jr. គឺល្អជាង Kylian Mbappe ហើយលោកបានបន្ថែមថា លោកគឺគាំទ្រឱ្យខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល វ័យ ២៤ ឆ្នាំ ឈ្នះពាន Ballon d'Or នៅក្នុងឆ្នាំនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Vinicius និង Mbappe
Vinicius និង Mbappe

ថ្លែងនៅក្នុងកិច្ចសន្ទនាលើការ Live Stream ជាមួយ Neymar លោក Aguero បានលើកឡើងយ៉ាងដូច្នេះថា៖

រដូវកាលនេះ Vinicius គឺល្អជាង Mbappe។ គាត់គឺជាកីឡាករម្នាក់ ដែលតែងតែបង្ករការគ្រោះថ្នាក់ដល់គូប្រកួត។ នៅពេលបាល់នៅជាមួយ Vinicius អ្នកប្រាកដជាមានអារម្មណ៍ថា ភ័យរន្ធោះ។ ខ្ញុំចង់ឱ្យ Vinicius ឈ្នះពាន Ballon d'Or។ គាត់គឺបានបង្ហាញសមត្ថភាពល្អខ្លាំងនៅរដូវកាលនេះ៕

លោក Sergio Aguero
លោក Sergio Aguero
លោក Sergio Aguero

គួរបញ្ជាក់ថា Vnicius បច្ចុប្បន្នកំពុងស្ថិតនៅក្នុងបក្ខភាពដ៏លេចធ្លោរមួយ ដែលត្រូវបានគេរំពឹងខ្ពស់ថា នឹងអាចឈ្នះពាលបាល់មាសនៅឆ្នាំនេះ បន្ទាប់ពីគាត់បានសាងសមិទ្ធផលជាច្រើនកាលពីរដូវកាល ២០២៣-២០២៤ កន្លងទៅ ក្នុងនោះគាត់រកគ្រាប់បាល់សរុបបាន ២៤ គ្រាប់ និង ១១ asist គ្រប់កម្មវិធី ហើយគាត់បានរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យក្រុមអធិរាជសឈ្នះពាន Champions League, La Liga, Spanish Super Cup និង UEFA Super Cup៕

Vinicius
Vinicius

ប្រភពSportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T