Park Bom ស្គ»-មស្អាតខ្លាំង នៅក្នុងខនសឺត "Welcome Back" របស់ 2NE1

//s9.kh1.co/6e/6e59a53924b1a74be2058e8f32e127d65c56d5dd.jpg
តារា & កម្សាន្ដ

 ០៥-តុលា-២០២៤ ៨ព្រឹក · ៥ ម៉ោងមុន

នៅក្នុងវីដេអូជាច្រើនថតដោយអ្នកគាំទ្រគឺ Park Bom បានរាំគ្រលែងចង្កេះនិងសប្បាយរីករាយនៅលើឆាក

កូរ៉េខាងត្បូង៖ កាលពីយប់ថ្ងៃទី៥ខែតុលាកន្លងទៅនេះ ក្រុមចម្រៀងនារី 2NE1 បានរៀបចំការប្រគុំតន្ត្រី "Welcome Back" ដើម្បីអបអរខួប១៥ឆ្នាំដែលក្រុមបានបង្កើតឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
2NE1
2NE1

ក្នុងនោះដែរសមាជិកទាំងអស់រួមមាន CL, Sandra, Minzy និង Park Bom សុទ្ធតែបានបញ្ចេញទេពកោសល្យនិងសមត្ថភាពច្រៀងនៅលើឆាក ដោយបានអង្រួនអារម្មណ៍ទស្សនិកជនឲ្យសប្បាយហ៊ោទៅតាមចង្វាក់ភ្លេងនាឯទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

2NE1
2NE1

ទាំងសមាជិកនិងអ្នកគាំទ្រសុទ្ធតែសប្បាយរីករាយនិងមិននឹកស្មានទេថា 2NE1 វិលត្រឡប់មកវិញបែបនេះ។ ទន្ទឹមជាមួយគ្នានេះដែរ អ្នកគាំទ្រក៏មានការភ្ញាក់ផ្អើលក្រោយឃើញរូបរាងដ៏ស្រឡៅស្រឡូនរបស់ Park Bom ដែលមើលទៅនាងហាក់ស្គមជាងមុន និងស្រស់ស្អាតខ្លាំង។

នៅក្នុងវីដេអូជាច្រើនថតដោយអ្នកគាំទ្រគឺ Park Bom បានរាំគ្រលែងចង្កេះនិងសប្បាយរីករាយនៅលើឆាកយ៉ាងគគ្រឹកគគ្រេង ពោរពេញដោយថាមពល ដែលធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថានាងអាចធ្វើបានគ្រប់យ៉ាងដើម្បី 2NE1 ៕

2NE1
2NE1

ប្រភពkoreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T