Jessi រងការរិះ»-គន់សម្បើម ក្រោយឈរមើលគេធ្វើបែបនេះ ដាក់ហ្វេនខ្លួនឯង

//s9.kh1.co/2f/2fd7d1c59b24e918e3e34ca6f526ff9322dff180.jpg
តារា & កម្សាន្ដ

 ១២-តុលា-២០២៤ ៨ព្រឹក · ១០ ម៉ោងមុន

តារាចម្រៀងស្រីពូកែរ៉េប Jessi ដោយមហាជនបានរិះគន់លើរូបនាងព្រោងព្រាតដោយសារទង្វើអមនុស្សធម៌របស់នាង

កូរ៉េខាងត្បូង៖ ព័ត៌មានផ្នែកកម្សាន្តកំពុងផ្ទុះខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើតឡើងទៅលើតារាចម្រៀងស្រីពូកែរ៉េប Jessi ដោយមហាជនបានរិះគន់លើរូបនាងព្រោងព្រាតដោយសារទង្វើអមនុស្សធម៌របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Jessi
 Jessi

កាលពីពេលថ្ងៃទី១១ខែតុលានេះ វីដេអូយកចេញពីកាំមេរ៉ាសុវត្ថិភាពបានបង្ហាញឲ្យឃើញថា កាលពីថ្ងៃទី២៩ ខែកញ្ញាអ្នកគាំទ្រម្នាក់របស់ Jessi ត្រូវបានមិត្តភក្តិគូកនរបស់នាងវ៉ៃដំ នៅនឹងមុខ ប៉ុន្តែនាងបែរជាមិនខ្វល់ហើយថែមទាំងធ្វើមិនដឹងមិនឮនិងប្រញាប់ចាកចេញពីហេតុការណ៍នោះ ដោយមិនប្ដឹងប៉ូលិសឬព្យាយាមឃាត់គេទៀតផង។

 Jessi
 Jessi

ជនបង្កដែលបានប្រើអំពើហិង្សាទៅលើអ្នកគាំទ្រ Jessi គឺជាអ្នកស្គាល់និងដើរជាមួយនាង ដែលមុនដំបូង នាងនិងមិត្តភក្តិគូកនបានដើរទៅលើផ្លូវតូចមួយ ហើយមានអ្នកគាំទ្រម្នាក់បានចូលមកសុំហត្ថលេខារបស់នាង តែត្រូវមិត្តភក្តិនោះព្យាយាមបញ្ឈប់និងបានប្រើពាក្យអសុរសទៅលើគេ។

 Jessi
 Jessi

Jessi បានសុំទោសនិងបាននិយាយថា នាងមិនអាចថតរូបជាមួយគេបានឡើយ តែសុខៗ ពេលហ្វេនម្នាក់នោះរកដើរចេញហើយ ស្រាប់តែមានគ្នីគ្នារបស់នាងម្នាក់ប្រើអំពើហិង្សាលើគេតែម្ដង។ Jessi ឃើញហើយបែរជានៅធ្វើឈរមើលធម្មតាបន្ទាប់ក៏ដើរចេញពីហេតុការណ៍នោះ ទាំងមិនបានប្ដឹងប៉ូលិសឬធ្វើអីទាំងអស់ រួចបន្ទាប់មកទើបជនរងគ្រោះបានតេទៅប្ដឹងប៉ូលិស ដែលគេមានអាយុត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ៕  

រូបភាពយកចេញពីកាំមេរ៉ាសុវត្ថិភាព 
រូបភាពយកចេញពីកាំមេរ៉ាសុវត្ថិភាព 
រូបភាពយកចេញពីកាំមេរ៉ាសុវត្ថិភាព 
រូបភាពយកចេញពីកាំមេរ៉ាសុវត្ថិភាព 

ប្រភពallkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T