ចេញមក សង្ហាហើយ តែ Song Joong Ki ត្រូវគេចាប់អារម្មណ៍ លើរឿងនេះ

//s9.kh1.co/24/24438ac1180202ae879c072d1944a5c023fd335d.jpg
តារា & កម្សាន្ដ

 ១២-តុលា-២០២៤ ៩ព្រឹក · ៩ ម៉ោងមុន

តារាសម្ដែងប្រុស លោក Song Joong Ki បានបង្ហាញសម្រស់បច្ចុប្បន្ន ដែលធ្វើឲ្យហ្វេនៗជាច្រើន ចាប់អារម្មណ៍លើរឿងនេះ។

កម្សាន្ត៖ អាចនិយាយបានថា ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមក តារាសម្ដែង លោក Song Joong Ki តែងតែត្រូវបានហ្វេនៗពេញចិត្ត និងសរសើរពីភាពស្រស់សង្ហា ក៏ដូចជា អាចទាក់ទាញចិត្តមនុស្សស្រីជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Song Joong Ki 
Song Joong Ki 

យ៉ាងណាមិញ ថ្មីៗនេះ តារាសម្ដែងប្រុស លោក Song Joong Ki តែងតែលេចមុខជាមួយនឹងរូបរាងដ៏គួរឲ្យចាប់អារម្មណ៍ ជាបន្តបន្ទាប់។ ជាពិសេស នៅពេលដែលរូបលោក បានចូលរួមក្នុងសកម្មភាពមួយ នៅភូមិ Ihwa Mural ក្នុងតំបន់ Ihwa-dong ទីក្រុងសេអ៊ូល Song Joong Ki បានធ្វើឱ្យអ្នកលេងអ៊ីនធឺណែត ភ្ញាក់ផ្អើលដោយសារតែរូបរាងបច្ចុប្បន្នរបស់លោក។

Song Joong Ki 
Song Joong Ki 

មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលចែករំលែកជាមួយអ្នកគាំទ្រ Song Joong Ki បានបង្ហាញទឹកមុខស្រងូតស្រងាត់។ ហើយអ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ បាន​បញ្ចេញ​មតិ​ថា សម្រស់បច្ចុប្បន្ន​របស់តារាប្រុសរូបនេះ បង្ហាញ​ពី​ចំណុច​ខ្វះខាត​ជា​ច្រើន មើលទៅមានភាពហត់នឿយ។

តែទោះយ៉ាងណា នេះគ្រាន់តែជាមតិយោបល់ពីទស្សនិកជនមួយផ្នែកប៉ុណ្ណោះ ខណៈដែលមានមនុស្ស​ជា​ច្រើនទៀត បានលើកឡើង​ថា ឈាន​ដល់​អាយុក្បែរ ៤០ ឆ្នាំ ដូច្នេះ​ ការ​បង្ហាញ​សញ្ញា​នៃ​ភាព​ចាស់ ​គឺ​ជៀស​មិន​រួចនោះទេ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Song Joong Ki 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T