មិនមែនធឿន ធារ៉ា ឬឈឿង ល្វៃទេ តែព័ត៌មានច្បាស់ការ Omar Samb ក្រោយចប់ភារកិច្ចនៅ ONE អាចនឹងហោះមកកម្ពុជា ជួបកីឡាករគុនខ្មែររូបនេះ

//s9.kh1.co/d3/d3b69e8eafc39aa94e0d42866afad5cee0b2cee7.jpg
កីទ្បា

 ១៤-តុលា-២០២៤ ៩ព្រឹក · ៤ ថ្ងៃមុន

មិនមែនធឿន ធារ៉ា ឬឈឿង ល្វៃទេ តែព័ត៌មានច្បាស់ការ Omar Samb ក្រោយចប់ភារកិច្ចនៅ ONE នឹងហោះមកកម្ពុជា ជួបកីឡាករគុនខ្មែររូបនេះ

ប្រដាល់៖ នាមួយរយៈចុងក្រោយនេះហាក់មានពាក្យចចាមអារ៉ាមច្រើនមែនទែន ថា អូម៉ាសាំ (Omar Samb) អាចនឹងជួបជាមួយធឿន ធារ៉ា ឬជួបជាមួយឈឿង ល្វៃជាថ្មី ក្រោយលោកសឿ វណ្ណៈ ស្ថាបនិក Kun Khmer Super Fight បានបង្ហើបថា អ្នកប្រដាល់សញ្ជាតិ បារាំង ដែលហាត់គុនខ្មែរនៅក្លិប Temple រូបនេះនឹងហោះមកប្រទេសកម្ពុជា ប្រកួតក្នុងកម្មវិធីធំមួយនៅខែ វិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ ប៉ុន្តែព័ត៌មានច្បាស់ការចុងក្រោយ គឺ Omar Samb នឹងមិនជួបជាមួយអ្នកប្រដាល់លំដាប់របស់កម្ពុជាទាំង ២ រូបនេះនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ អូម៉ាសាំ តាំងតែពីយកឈ្នះឈឿង ល្វៃ នៅទឹកដីប្រទេស បារាំង កាលពីខែ មិថុនា កន្លងទៅ រូបគេបានអាក់ខានឡើងសង្វៀនអស់រយៈពេល ៤ ខែមកហើយ ប៉ុន្តែនៅថ្ងៃទី ២២ ខែ វិច្ឆិកា ខាងមុខនេះ រូបគេនឹងត្រូវឡើងសង្វៀនសារជាថ្មី ដោយត្រូវជួបជាមួយកីឡាករជើងខ្លាំងអ៊ីរ៉ង់ Hasan ដែលជាម្ចាស់ខ្សែក្រវាត់ Krud Kun Khmer នៅសង្វៀន ONE Lumpinee។

រូបភាព
រូបភាព

យ៉ាងណាមិញ ក្រោយបញ្ចប់ភារកិច្ចនៅសង្វៀន ONE Lumpinee រួច អូម៉ាសាំ គឺមិនទាន់អស់ការប្រកួតនោះទេ ដោយរូបគេនឹងត្រូវហោះមកកម្ពុជា ប្រកួតក្នុងកម្មវិធីធំមួយ មួយប្រកួតទៀត ហើយបើតាមការទម្លាយដោយលោកសឿ វណ្ណៈ គឺអ្នកប្រដាល់សញ្ជាតិ បារាំង រូបនេះ អាចនឹងត្រូវជួបជាមួយកីឡាករសែន ចន្ទរិទ្ធីគុន (Thiago Teixeira) ក្នុងទម្ងន់ ៧២ គីឡូក្រាម។

ទោះបីជាយ៉ាងណាក៏ដោយ លោកសឿ វណ្ណៈបានបញ្ជាក់បន្ថែមថា ព័ត៌មាននេះគឺមិនទាន់ផ្លូវការ ១០០% នៅឡើយទេ ដោយបច្ចុប្បន្នកំពុងស្ថិតក្នុងការចរចានៅឡើយ ដូច្នេះសម្រាប់ព័ត៌មានចុងក្រោយយ៉ាងណា យើងនឹងរង់ចាំមើលបន្តទៀត៕

រូបភាព
រូបភាព
រូបភាព
រូបភាព
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T