បើជួបគ្នាមែនផ្អើលហើយ! Thiago បោះពាក្យទៅកាន់ Omar Samb បែបនេះ បន្ទាប់ពីអ្នកទាំងពីរមានតម្រុយថាអាចនឹងជួបគ្នាឆាប់ៗ

//s9.kh1.co/01/01d281ec783bc10e45bc519fff305594ad65848d.jpg
កីទ្បា

 ១៦-តុលា-២០២៤ ៩ព្រឹក · ២ ថ្ងៃមុន

Thiago បោះពាក្យទៅកាន់ Omar Samb បែបនេះ បន្ទាប់ពីអ្នកទាំងពីរមានតម្រុយថាអាចនឹងជួបគ្នាឆាប់ៗនេះ

ប្រដាល់៖ អ្នកប្រដាល់គុនខ្មែរ សែន ច័ន្ទឫទ្ធីគុន ឬ Thiago Teixiera បានសរសើរកីឡាករបារាំង Omar Samb ថា ជាកីឡាករដ៏ល្អ ប៉ុន្តែ សម្រាប់ខ្លួនផ្ទាល់ គឺ មិនខ្លាចនោះទេ ប្រសិនបើមានការរៀបចំ គាត់ស្វាគមន៍ជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បើយើងនិយាយពី Omar Samb ​នេះ គេជាកីឡាករដែលកំពុងហ្វឹកហាត់គុនខ្មែរនៅឯប្រទេសបារាំង និង ធ្លាប់មានប្រវត្តិជួបជាមួយកីឡាករខ្មែរយើង ៣រូបផងដែរ ដោយរូបគេធ្លាប់ចាញ់ មុឺន សុភា ប៉ុន្តែ ឈ្នះ កែវ រំចង់ សន្លប់ និង ឈឿង ល្វៃ បោះបង់ការប្រកួតកាលពីពេលថ្មីៗ ខណៈ ថ្មីៗនេះក៏លេចឮដំណឹងថា រូបគេអាចនឹងមកប្រកួតនៅប្រទេសកម្ពុជាជាលើកទីពីរក្នុងពេលឆាប់ៗ ក្នុងនោះ លោក សឿ វណ្ណៈ បានបង្ហើបថា រូបគេអាចនឹងជួបគ្នាជាមួយនឹង Thiago ទៀតផងដែរ។

យ៉ាងណាមិញ ជុំវិញពាក្យចចាមអារ៉ាម ថា នឹងអាចប៉ះគ្នាជាមួយ Omar ក្នុងកិច្ចសម្ភាសជាមួយ Admin គីមសង់ Thiago បាននិយាយថា៖

ខ្ញុំតែងតែត្រៀមខ្លួនរួចរាល់ជានិច្ច។ គាត់ជាកីឡាករដ៏ល្អ ប៉ុន្តែ ខ្ញុំមានបទពិសោធន៍ក្រាស់ក្រែលជាង ខ្ញុំមានអារម្មណ៍ថាខ្ញុំខ្លាំងជាង ខ្ញុំមិនខ្លាចគាត់ទេ ប្រសិនបើគាត់ចង់មកកាន់ទីនេះដើម្បីជួបខ្ញុំ អូខេខ្ញុំត្រៀមខ្លួនរួចរាល់ ខ្ញុំស្វាគមន៍។ ប្រសិនបើជំនួបនេះកើតឡើង ខ្ញុំចង់ប្រកួតក្នុងប្រភេទទម្ងន់ ៧០ ឬ ៧១ គីឡូក្រាម គឺ ទម្ងន់នេះល្អបំផុតសម្រាប់ខ្ញុំ៕

កីឡាករ Thiago Teixiera
https://s9.kh1.co/__image/w=650,h=441,q=100/54/54381ae91e4283a988b4f73f99b8bcf010fdccbd.jpg
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T