ច្បាស់ការហើយ! ធឿន ធារ៉ា និង ឡៅ ចន្រ្ទា នឹងអវត្តមានក្នុងការប្រកួត កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ដោយសារហេតុផលមួយនេះ

//s9.kh1.co/1d/1dcb65dc4beb41e67a3d6235116220e5264c8ab0.jpg
កីទ្បា

 ១៧-តុលា-២០២៤ ១ល្ងាច · ២១ ម៉ោងមុន

ធឿន ធារ៉ា និង ឡៅ ចន្រ្ទា នឹងអវត្តមានក្នុងការប្រកួត កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ដោយសារហេតុផលមួយនេះ

ប្រដាល់៖ កីឡាករគុនខ្មែរពីររូបរួមមាន ធឿន ធារ៉ា និង ឡៅ ចន្រ្ទា នឹងអវត្តមានក្នុងការប្រកួត កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចធិបតី ដោយសារពួកគាត់មានរបួសមិនទាន់ជាសះស្បើយ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកត្តម ខូវ ឆាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ពីដើមឡើយ សម្រាប់ការប្រកួតយុទ្ធគុនចម្រុះគុនខ្មែរ ក្នុងវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ ៧៥ គឺ មានឈ្មោះរបស់ ធឿន ធារ៉ា ឡៅ ចន្រ្ទា ឈឿង ល្វៃ និង ធន់ រិទ្ធី ប៉ុន្តែ យ៉ាងណាដំណឹងចុងក្រោយនេះ គឺ ១០០ភាគរយ ធឿន ធារ៉ា ឡៅ ចន្រ្ទា នឹងអវត្តមានដោយសារបញ្ហារបួស រីឯ ឈឿង ល្វៃ នឹងមានវត្តមានចូលរួមប្រកួតធម្មតា ខណៈ ធន់ រិទ្ធី ប្រុងហ្នឹងចូលរួម ប៉ុន្តែ រូបគេលើសគីឡូក្នុងការថ្លឹងផ្លូវការកាលពីព្រឹកមិញ៕

យ៉ាងណាមិញ ទោះ ធឿន ធារ៉ា និង ឡៅ ចន្រ្ទា មិនបានចូលរួម ប៉ុន្តែ បើតាមប្រសាសន៍របស់ឯកត្តម ខូវ ឆាយ បានលើកឡើងថា បេក្ខភាពផ្សេងៗទៀត សម្រាប់ការប្រកួតប្រភេទទម្ងន់ ៧៥ គឺ នៅតែមានការប្រកួតដដែល គ្រាន់តែបេក្ខភាពច្បាស់ការជាអ្នកណា គាត់សុំលាក់សិន ខណៈ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចធិបតី ខាងលើនឹងចាប់ផ្តើមចាប់ពីថ្ងៃទី ១៨-២០ ខែតុលា ស្អែកតទៅនេះ នាវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

https://s9.kh1.co/__image/w=650,h=248,q=100/53/538a05aaa018014911fe8d388162f3f80eeb5168.jpg
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T