រដ្ឋបាលខេត្តសៀមរាបប្រារព្ធពិធីបុណ្យអុំ២ថ្ងៃចាប់ពីថ្ងៃទី១៤ ខែតុលានេះនិងត្រៀមព្រឹត្តិការណ៍ធំមួយទៀត

//s9.kh1.co/ed/ede63d118a5e6be6dfbc4d962a93ba4d166bba34.jpg
សង្គម

 ១៥-តុលា-២០២៤ ២ល្ងាច · មួយថ្ងៃមុន

រដ្ឋបាលខេត្តសៀមរាបប្រារព្ធពិធីបុណ្យអុំ២ថ្ងៃចាប់ពីថ្ងៃទី១៤ ខែតុលានេះនិងត្រៀមព្រឹត្តិការណ៍ធំមួយទៀត

ខេត្តសៀមរាបបានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ២ថ្ងៃ នៅតាមដងស្ទឹងសៀមរាបរដ្ឋបាលខេត្ត​សៀម​រាប នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ គឺចាប់ពីទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងស្ទឹង​សៀមរាប ចាប់ពីស្ពានមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ ក្រុងសៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព
រូបភាព
រូបភាព

រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ពិធីនេះ ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិក៏ដូចជាផ្តល់ឱកាស ជូនប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួម​ទស្សនាកម្សាន្តសប្បាយ។ ក្នុងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្ត​នឹងរៀបចំពិធីដង្ហែ និងបណ្តែតប្រទីប ពិធីសំពះព្រះខែ អកអំបុករួម​ទាំងមាន ការរៀបចំការដាក់តាំង ពិព័រណ៍ម្ហូបអាហារ ពិព័រណ៍ផលិត​ផលក្នុងស្រុក ការប្រគំតន្ត្រី សិល្បៈកម្សាន្ត បាញ់កាំជ្រួចដើម្បីញ៉ាំងឱ្យ​ព្រះរាជពិធីបុណ្យ នេះកាន់តែមានភាពអធិកអធមថែមទៀត។

ជាមួយនឹងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពល​រដ្ឋកម្ពុជា និងភ្ញៀវទេសចរបរទេស មកចូលរួមកម្សាន្តសប្បាយនៅ​ក្នុងព្រឹត្តិការណ៍ក្នុងស្ទឹងប្រវត្តិសាស្ត្រនេះ ត្រូវចូលរួមថែរក្សានូវអនាម័យ បរិស្ថាន និង គោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ ដើម្បីសុវត្ថិភាព​ទាំងអស់គ្នា។

រូបភាព
រូបភាព

ខេត្តសៀមរាបក៏នឹងមានព្រឹត្តិការណ៍ធំមួយទៀតនៅថ្ងៃចុងខែតុលានេះដែរគឺក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍ "ស្នាមញញឹម​នៃកម្ពុជា"​ ជាលើកទី២ រយៈពេលពីរថ្ងៃ នៅខេត្តសៀមរាប​ ដែលនឹង​ប្រព្រឹត្ត​ទៅនាថ្ងៃទី២៩-៣០ ខែតុលាខាងមុខនេះ ដែលត្រូវនឹងថ្ងៃ​ខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជ​សម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ​ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍​នេះដោយមាន​ ភាពអស្ចារ្យនៃ អាណាចក្រខ្មែរសម័យអង្គរ​រួមមាន​៖ក្បួនដង្ហែព្រះមហាក្សត្រនាសម័យអាណាចក្រខ្មែរ, ការសម្តែង​នូវរបាំបុរាណនៅមុខប្រាង្គប្រាសាទអង្គរវត្តដ៏អស្ចារ្យ,ពិព័រណ៍​​ម្ហូបអាហារ និងវត្ថុស្នាដៃសិល្បៈវប្បធម៌ និងការចូលរួមភ្លក្សអាហារដោយសេរី (សម្រាប់ភ្ញៀវបរទេស), ការសម្តែងនូវសិល្បៈប្រពៃណីខ្មែរ ជួបជាមួយ​តារាល្បីៗ នៃព្រះរាជាណាចក្រកម្ពុជានិង ការប្រកួត «ទីងម៉ោង»​ ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/bb/bbf5d667d1dcd137eda1c17504ed16518133d707.jpg

បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនករណីរំ.លោ.ភ.បំ.ពា.នផ្លូ.វ.ភេ.ទលើកុមារីសិស្សសាលា

 ១៦-តុលា-២០២៤ 
 ១ល្ងាច · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T