បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនករណីរំ.លោ.ភ.បំ.ពា.នផ្លូ.វ.ភេ.ទលើកុមារីសិស្សសាលា

//s9.kh1.co/bb/bbf5d667d1dcd137eda1c17504ed16518133d707.jpg
សង្គម

 ១៦-តុលា-២០២៤ ១ល្ងាច · ៤ ម៉ោងមុន

បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនករណីរំ.លោ.ភ.បំ.ពា.នផ្លូ.វ.ភេ.ទលើកុមារីសិស្សសាលា

(ភ្នំពេញ)៖ បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី អ្នកគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ និងសុខភាពនៅអន្តេវាដ្ឋានស្រី ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវចាប់ខ្លួននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធការប្រព្រឹត្តអំពើប្រទូស្តកេរ្ដិ៍ខ្មាស និងរំលោភសេពសន្ថវៈលើកុមារីជាសិស្សសាលាខ្មែរឥស្លាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការឃាត់ខ្លួននេះ បានធ្វើឡើងក្រោមការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក មួង សុធា និងលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

រូបភាព
រូបភាព

កម្លាំងជំនាញបានស្រាវជ្រាវរកឃើញកុមារីសិស្សសាលាខ្មែឥស្លាមរងគ្រោះចំនួន៤នាក់ (អាយុ១៣ឆ្នាំ០១នាក់, អាយុ១៤ឆ្នាំ០១នាក់ និងអាយុ១៥ឆ្នាំ០២នាក់) ត្រូវបានជនសង្ស័យឈ្មោះ កាម៉ារូទីន ស៊ូហៃមី អាយុ៣៣ឆ្នាំ បានប្រព្រឹត្តបទល្មើសប្រទូស្តកេរិ៍ និងរំលោភសេពសន្ថវ: ក្នុងនោះដាក់បណ្តឹង០២នាក់ មិនដាក់បណ្តឹង០២នាក់ និងសាក្សី០៤នាក់ផ្សេងទៀត បានបំភ្លឺផ្តល់ព័ត៌មាន។

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សង្ស័យត្រូវបាននាំមកស្តាប់ចម្លើយតែមិនឆ្លើយសារភាព គេចវេសពីការទទួលខុសត្រូវ។ ក្រោយការសួរចម្លើយ ព្រះរាជអាជ្ញា បានអនុញ្ញាតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីច្បាប់។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានសូមអំពាវនាវដល់ក្រុមគ្រួសារ នៃកុមារីរងគ្រោះក្នុងករណីខាងលើនេះ មកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឬដាក់ពាក្យបណ្តឹងអនឡាញតាមរយៈក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្តល់ព័ត៌មាន និងភស្តុតាងបន្ថែម ដល់សមត្ថកិច្ចជំនាញ ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ៕

ប្រភព៖ freshnewsasia

រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T