ពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបងចាប់ផ្តើមនៅថ្ងៃទី១៦តុលានេះហើយ

//s9.kh1.co/37/37cf6e84e1934fda255752b507dd4355303ebae3.jpg
សង្គម

 ១៦-តុលា-២០២៤ ២ល្ងាច · ៣ ម៉ោងមុន

ពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបងចាប់ផ្តើមនៅថ្ងៃទី១៦តុលានេះហើយ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តសប្បាយក្នុងពិធីបុណ្យអុំទូកត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នា ខណៈពិធីប្រណាំងទូកផ្លូវការនឹងចាប់ផ្ដើមនៅរសៀលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ បង្ហាញការកត់សម្គាល់ថា មិនទាន់ដល់ថ្ងៃអុំទូកផង មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកដើរកំសាន្តយ៉ាងសប្បាយរីករាយ។

រូបភាព
រូបភាព

ឯកឧត្តម សុខ លូ ថ្លែងបន្ថែមថាការរៀបចំពិធីបុណ្យអុំទូកនេះពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនរដ្ឋបាលខេត្តក្នុងការទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលសេដ្ឋកិច្ចដល់បងប្អូនអ្នកខេត្តបាត់ដំបង។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថា ការរៀបចំពិធីបុណ្យអុំទូកឆ្នាំនេះមានលក្ខណៈប្លែកនិងទាក់ទាញជាងឆ្នាំមុនៗតាំងពីការតុបតែងលម្អភ្លើងពណ៌តាមទីសាធារណៈ ជាពិសេសការរៀបចំតាំងបង្ហាញប្រទីបខ្នាតធំចំនួន៧នៅតាមបណ្ដោយដងស្ទឹងសង្កែ។

ឯកឧត្តម សុខ លូ  ថ្លែងបន្តថា កងកម្លាំង និងក្រុមគ្រូពេទ្យបានត្រៀមលក្ខណៈគ្រប់ពេលវេលាដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងជួយសង្រ្គោះពលរដ្ឋដែលមានបញ្ហាសុខភាពអំឡុងពិធីបុណ្យអុំទូករយៈពេល២ថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្ត បានរំលេចបន្ថែមថា ការរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្តនេះ ក៏ដើម្បីជ្រើសរើសយកទូកដែលមានល្បឿនលឿនដើម្បីបន្តទៅចូលរួមប្រណាំងថ្នាក់ជាតិនៅរាជធានីភ្នំពេញផងដែរ។

សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនៅតាមបណ្តោយដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សានិងការចូលរួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿង ជាពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបងក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ។ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះមានការប្រណាំងទូកងខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមួង ទូកផ្កាចារ ដោយមានទូកចូលរួមប្រណាំងសរុបចំនួន៤២ទូក។

រូបភាព
រូបភាព

នៅពេលរាត្រីក៏មានការរៀបចំបណ្ដែតប្រទីបបង្ហោះគោមនិងបាញ់កាំជ្រួចជាដើម។ជាមួយគ្នានេះក្នុងពេលរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក៏មានការដង្ហែប្រទីបយកទៅបណ្ដែតក្នុងស្ទឹងសង្កែ ដើម្បីសម្តែងនូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅចំពោះព្រះគង្គា ដែលបានផ្តល់ដីដ៏មានជីវជាតិល្អផូរផង់បម្រើដល់វិស័យកសិកម្ម និងជីវិតរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ។

រដ្ឋបាលខេត្តបាត់ដំបង សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ពិតជានឹងចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចេញវស្សាឱ្យបានច្រើនកុះករ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/bb/bbf5d667d1dcd137eda1c17504ed16518133d707.jpg

បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី ប្រធានគ្រប់គ្រងមួយផ្នែកសាលាខ្មែរឥស្លាម ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួនករណីរំ.លោ.ភ.បំ.ពា.នផ្លូ.វ.ភេ.ទលើកុមារីសិស្សសាលា

 ១៦-តុលា-២០២៤ 
 ១ល្ងាច · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T