Cher ចេញមកផ្អែមល្ហែមបែបនេះ ជាមួយមិត្តប្រុស អាយុក្មេ»-ងជា»-ង៤០ឆ្នាំ

//s9.kh1.co/b2/b24a79bf44541e4cff7e3882a00892626643b5d3.jpg
តារា & កម្សាន្ដ

 ១៦-តុលា-២០២៤ ៨ព្រឹក · ៩ ម៉ោងមុន

Cher បានបង្ហាញខ្លួនជាមួយនឹងមិត្តប្រុស Alexander AE Edwards នៅលើកម្រាលព្រំ Victoria's Secret ឆ្នាំ២០២៤នេះ

អាមេរិក៖ នាព្រឹកថ្ងៃទី១៦ខែតុលា (ឬស្មើនឹងយប់ថ្ងៃទី១៥ខែតុលានៅអាមេរិក) នេះការប្រារព្ធកម្មវិធីដើរម៉ូតដ៏ធំប្រចាំឆ្នាំរបស់ម៉ាក Victoria's Secret ដែលមានការចូលរួមដើរបង្ហាញម៉ូតពីសំណាក់តារាម៉ូដែលស្រីល្បីៗឈ្មោះជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cher
Cher

ក្នុងនោះដែរ Lisa មកពី BLACKPINK និង Tyla ក៏បានចូលរួមសម្ដែងនៅក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរ ឯភ្ញៀវកិត្តិយសដែលបានមកទស្សនាការដើរម៉ូតនេះក៏សុទ្ធសឹងជាអ្នកមានឈ្មោះល្បី និងចូលចិត្តការច្នៃម៉ូត តួយ៉ាងដូចជាតារាចម្រៀងជើងចាស់ Cher ជាដើម។ Cher បានបង្ហាញខ្លួនជាមួយនឹងមិត្តប្រុស Alexander AE Edwards នៅលើកម្រាលព្រំ Victoria's Secret ឆ្នាំ២០២៤នេះ ដោយបុរសដែលមានវ័យក្មេងជាង៤០ឆ្នាំរបស់លោកស្រីម្នាក់នេះ បានបង្ហាញកាយវិការផ្អែមល្ហែមគឺថើបថ្ពាល់លោកស្រី ទៀតផង។

Cher និងមិត្ត​​​ប្រុស
Cher និងមិត្ត​​​ប្រុស

ក្នុងវ័យ ៧៨ឆ្នាំ Cher នៅតែចាយរាងចាយសម្រស់ ដោយបានបង្ហាញខ្លួនជាមួយនឹងឈុតអាវធំពណ៌ប្រផេះនិងខោរលុងស្បែក ពណ៌ឈាមជ្រូកលាយប្រផេះនិងស្លែយ៉ាងស្រស់ស្អាត ហើយលោកស្រីក៏បានទម្លាក់សក់ពណ៌សមូររួញតិចៗ ជាមួយនឹងការគូសភ្នែកពណ៌ផ្កាឈូក មើលទៅនៅតែស្រស់ស្អាតខ្លាំង៕  

Cher និងមិត្ត​​​ប្រុស
Cher និងមិត្ត​​​ប្រុស
Cher និងមិត្ត​​​ប្រុស
Cher និងមិត្ត​​​ប្រុស
Cher និងមិត្ត​​​ប្រុស
Cher និងមិត្ត​​​ប្រុស
Cher និងមិត្ត​​​ប្រុស
Cher និងមិត្ត​​​ប្រុស

ប្រភពpagesix

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T